Connect with us

ព័ត៌មានជាតិ

វត្តចំនួន២៥៦ទូទាំងខេត្តបន្ទាយមានជ័យ ទទួលបានទេយ្យវត្ថុពីរដ្ឋបាលខេត្ត

បានផុស

នៅ

វត្ត​ចំនួន​២៥៦ ទូទាំង​ខេត្តបន្ទាយមានជ័យ បានទទួល​ទេយ្យវត្ថុ​ពី​រដ្ឋបាលខេត្ត​បន្ទាប់​មាន​សេចក្តីណែនាំ​លេខ​០១២/២១ ស​.​ណ​.​ន ស្តីពីការផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩ នៅ​ព្រឹក ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​អ៊ុំ ​រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​អ្នកយក​ព័​ត៌មាន​ឲ្យ​ដឹងថា ក្រោយ​សេចក្តីសម្រេច​លេខ ៩៥ របស់​រាជរដ្ឋាភិបាល ស្តីពី​ការផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​បន្ទាប់ពី​សេចក្តីណែនាំ​លេខ​០១២/២១​ស​.​ណ​.​ន ស្តីពីការផ្អាកពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ចាប់ផ្តើម​យក​ទេយ្យវត្ថុ​យកទៅ​ប្រគេនដល់​ព្រះសង្ឃ​ចំនួន ២៥៦​វត្ត ទូទាំង​ខេត្តបន្ទាយមានជ័យ ។​

លោក​ អ៊ុំ​ រាត្រី ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ការផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌរបស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​យក​ទេយ្យវត្ថុ​យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២៥៦​វត្ត ដើម្បី​រួមចំណែក​ផ្គត់ផ្គង់​ផ្នែក​ចង្ហាន់​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ក្នុងឱ​កាស​រដូវ​ភ្ជុំ​នេះ។​

ទេយ្យវត្ថុ និង​បច្ច័យ​ប្រគេន​រួមមាន អង្ករ ១២០ គីឡូក្រាម​, មី​៥​កេស​, ទឹកស៊ីអ៊ីវ ៥​យួរ​, ទឹកត្រី ៥​យួរ​, ទឹក​បរិសុទ្ធ ៥​កេស​, ត្រីខ​១​កេស​, ខ្ទឹម​ស​, អំបិល​, ស្ករស​, និង​ថវិកា ៣០០​ដុល្លា​របន្ថែមទៀត​។​

លោក​បានបញ្ជាក់​ឲ្យ​ដង​បន្តទៀតថា ​ទោះបីជា​បុណ្យ​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌ​ត្រូវបាន​ផ្អាក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩​ យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ដឹកនាំ​ប្រជុំ ​និង​រៀបចំ​ផ្តល់​ទេយ្យវត្ថុ​បែងចែក ឲ្យ​យក​គ្រឿង​បរិក្ខា​ទេយ្យវត្ថុ និង​បច្ច័យ​ទៅ​ប្រគេន​គ្រប់​ទាំង២៥៦​វត្ត លើ ៦៥ ឃុំ​/​សង្កាត់ តាមរយះ​ក្រុមការងារ​ចុះ​ពង្រឹង​តាម​មូលដ្ឋាន មន្ទីរ អង្គភាព អាជ្ញាធរ​ស្រុក​/​ក្រុង ដើម្បី​រួមចំ​ណែក​ផ្គត់ផ្គង់​ដល់​ចង្ហាន់​ព្រះសង្ឃ​គ្រប់​អង្គគ្រប់​វត្តដោយ​ធានា និង​អនុវត្តន៍​ទៅតាម​វិធាន​សុខាភិបាល និង​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ។

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​ថា​ សម្រាប់​វត្ត​មួយចំនួន ក្នុង​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ក្រៅពី​ជួប​បញ្ហា​ខ្វះខាត​ចង្ហាន់ ក្នុង​រដូវ​កាល​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ រហូត​មកដល់​ថ្ងៃនេះ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ កំពុង​ជួប​បញ្ហា​គ្រោះទឹកជំនន់​ជន់​លិច ដែលជា​ហេតុ​ធ្វើឱ្យមាន​លំបាក​កាន់តែច្រើន ៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានជាតិ២៧ នាទីutes មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៨ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

Sokha Hotels

ព័ត៌មានពេញនិយម