ព័ត៌មានជាតិ
រលំរបងថ្មដេប៉ូបូមខ្សាច់ ប៉ះចំផ្ទះពលរដ្ឋ ៨ខ្នង នៅព្រែកព្នៅ មិនទាន់មានសំណង នៅឡើយទេ
ដេប៉ូបូមខ្សាច់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលមានរបងថ្មចំនួន ៧ផ្ទាំង បានរលំប៉ះចំផ្ទះប្រជាពលរដ្ឋចំនួន ៨ខ្នង កាលពីវេលាម៉ោង៦ និង៤០ព្រលប់ ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចំណុចអតីតការ៉ាសរថយន្ដ ប្រេងឥន្ធនៈតេលា ស្ថិតនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយមកដល់ថ្ងៃទី២៧ ខែកញ្ញានេះ មិនទាន់មានសំណងនៅឡើយទេ ដោយសារតែភាគីខាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ចរចាមិនទាន់ត្រូវគ្នា។
លោក ពេជ្រ ស៊ីនួន ចៅសង្កាត់ព្រែកព្នៅ បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ផ្ទះដែលខូចខាតទាំងអស់ មានចំនួន ៨ខ្នងផ្ទះស្មើនឹង ៩គ្រួសារ ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទំហំ ៤គុណ និង ៧ម៉ែត្រ ត្រូវរងការខូចខាតស្ទើរតែស្រុង និងសម្ភារៈមួយចំនួនធំទៀត នៅក្នុងផ្ទះក៏ត្រូវរងការខូចខាតផងដែរនោះ។ មកដល់ពេលនេះ មិនទាន់មានសំណងនៅឡើយទេ ដោយខាងប្រជាពលរដ្ឋ ពួកគាត់ទាមទារសំណងខ្ពស់ពេក។
លោកបន្តថា លើកទី ១ សាលាសង្កាត់ បានហៅខាងភាគីក្រុមហ៊ុន និងភាគីខាងប្រជាពលរដ្ឋ មកដោះស្រាយជាមួយគ្នាម្តងហើយ តែមិនទាន់ត្រូវគ្នានោះទេ ដោយសារតែប្រជាពលរដ្ឋ ពួកគាត់ទាសំណងច្រើនពេក រហូតដល់៥០០០ដុល្លារក្នុង ១ខ្នងផ្ទះ។ ចំណែកខាងក្រុមហ៊ុន ហ៊ានឲ្យត្រឹម ២០០០ដុល្លារប៉ុណ្ណោះ ទើបខាងភាគីក្រុមហ៊ុនដកឃ្លា យកទៅពិចាណាសិនយ៉ាងណា និងជួបគ្នាពេលក្រោយបន្តទៀត។
លោកចៅសង្កាត់បញ្ជាក់ថា បន្ទាប់ពីចរចាមិនត្រូវគ្នា មន្ត្រីសង្កាត់បានទៅជួបសម្របសម្រួល ជាមួយខាងភាគីប្រជាពលរដ្ឋ ជាលទ្ធផលប្រជាពលរដ្ឋ បានទាសំណងចុះមកត្រឹម ៣០០០ដុល្លារ ហើយក្រុមការងារសង្កាត់ បានទាក់ទងទៅខាងក្រុមហ៊ុនហើយ តែក្រុមហ៊ុនមិនទាន់ឆ្លើយតប មកវិញនោះទេ។ ទាក់ទង និងករណីនេះ ក្រុមការងារមិនអាចសុំការបំភ្លឺ ពីតំណាងក្រុមហ៊ុនបូមខ្សាច់បានទេ ដោយសារមិនមានលេខទូរស័ព្ទ៕
អត្ថបទ៖ ឧត្តរ៉ា
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច