ព័ត៌មានជាតិ
ទាហាននៅកំពង់ឆ្នាំង បើកយុទ្ធនាការ ត្រៀមសង្គ្រោះបន្ទាន់ នូវគ្រោះមហន្តរាយ
អភិបាលរងខេត្តកំពង់ឆ្នាំង លោក នៃ ចារី នៅថ្ងៃទី ២៧ ខែកញ្ញានេះ បានចុះត្រួតពិនិត្យ កម្លាំងកងទ័ព មធ្យោបាយ ឧបករណ៍ សម្ភារត្រៀមចល័ត សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង នៅក្នុងទីបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

លោក នៃ ចារី បានឱ្យដឹងថា ក្នុងនាមជាកងកម្លាំង រុករក និងសង្គ្រោះបន្ទាន់ត្រូវតែត្រៀមសម្ភារ ឧបករណ៍ជាចាំបាច់គ្រប់ពេលវេលានិងជានិច្ចជាកាល ដើម្បីចេញរុករក និងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដែលរងគ្រោះដោ យទឹកជំនន់ឱ្យបានទាន់ពេលវេលាពេលមានហេតុការកើតឡើង។

លោកអភិបាលរងខេត្តបានបន្តថា រាល់មធ្យោបាយ នានា ដូចជារថយន្ត ទូកកាណូត និងឧបករណ៍ផ្សេងៗទៀត សម្រាប់សង្គ្រោះបន្ទាន់ ត្រូវតែពិនិត្យជាប្រចាំ ដើម្បីពេលចេញប្រតិបត្តិការត្រូវតែមានប្រសិទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ឬគ្រោះ មហន្តរាយនានា ដែលកើតឡើងជាយថាហេតុ។
ដោយត្រូវថែរក្សាទុកដាក់ឧបករ ណ៍ទាំងនោះឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសដែលបានទទួលការប ណ្ដុះបណ្ដាលក្នុងពេលកន្លងមក។

នៅក្នុងឱកាសនោះដែរលោក ឧត្តម សេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងាររុករកស ង្គ្រោះបន្ទាន់ និងសន្តិសុខនៃគណៈ កម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់អោយដឹងថា យុទ្ធនាការសមយុទ្ធសង្គ្រោះបន្ទាន់នៅនៅព្រឹកនេះ យើងបានប្រើ ប្រាស់កងកម្លាំងសរុប ចំនួន ៦១ នាក់ ចេញប្រតិបត្តិការ ចល័តក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយប្រើមធ្យោបាយរថយន្តធន់តូចចំនួន ៦ គ្រឿង រថយន្តធំ ១ គ្រឿង កាណូត ៣ គ្រឿង និងសម្ភារៈសង្គ្រោះបន្ទាន់ មួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ក៏បានបន្តដែរថា កងកម្លាំងដែលបានសមយុទ្ធនៅព្រឹកនេះសុទ្ធតែបានទទួលការបណ្ដុះបណ្ដាល ជាក្រុមរុករក និងសង្គ្រោះ គ្រោះមហន្ត រាយនានាពិសេសទឹកជំនន់ ដែលក្នុងស្ថានភាពបច្ចុប្បន្នកំពុងតែជន់ឡើងជារៀងរាល់ថ្ងៃ។
មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា កម្រិតទឹកជំនន់នៅថ្ងៃទី ២៧ ខែកញ្ញា នេះមានកម្ពស់ ៦,៩៤ ម៉ែត្រ បើប្រៀបធៀបទៅឆ្នាំ ២០២០ ទឹកមានកំពស់ត្រឹមតែ ៥ ,៧៩ ម៉ែត្រ គឺខ្ពស់ជាងឆ្នាំចាស់ ១ ,២៤ម៉ែត្រ ចំណែកកម្រិតទឹក ដែលត្រូវប្រកាសអាសន្នក្នុងខេត្ត គឺកម្ពស់ ១១ ម៉ែត្រ៕
ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ