ព័ត៌មានជាតិ
រកឃើញព្រះសិរមេទេវតាព្រះភ័ក្ត្រ៤ នៅខ្លោងទ្វារតាកាវ
រូបចម្លាក់ព្រះសិរមេទេវតា ត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវប្រទះឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វាតាកាវ កាលពីថ្មីៗនេះ។ រូបព្រះសិរមេទេវតាព្រះភ័ក្ត្រ៤ ដែលបានរកឃើញមានព្រះភ័ក្ត្រ២ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។

ចំពោះចម្លាក់ព្រះសិរមេទេវតាដែលបានរកឃើញនេះ ក្រុមការងារបានយកទៅធ្វើការផ្គុំសាកល្បងជាមួយនឹងចម្លាក់ស្មាទេវតាដើម្បីផ្ទៀងផ្ទាត់ ជាលទ្ធផលចម្លាក់ព្រះភ័ក្ត្រដែលបានរកឃើញនោះ ពិតជាត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។
បន្ទាប់ពីផ្គុំរួចរាល់ហើយ ក្រុមការងារបានសហការជាមួយនគរបាលការពារបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីយកចម្លាក់ព្រះភ័ក្ត្រនោះមករក្សាទុកនៅទីតាំងការដ្ឋានខ្លោងទ្វារតាកាវ ដើម្បីធ្វើការជួសជុលឡើងវិញ៕
ប្រភព៖ ក្រសួងវប្បធម៌





-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?