ព័ត៌មានជាតិ
អូស្ត្រាលីមិនទាន់អនុញ្ញាតជាផ្លូវការ ឲ្យកម្ពុជាបញ្ជូនពលករ ទៅធ្វើការផ្នែកកសិកម្ម នៅឡើយទេ
លោក Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអូស្ត្រាលី នៅមិនទាន់អនុញ្ញាតជាផ្លូវការ ឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនពលករ ទៅធ្វើការងារនៅអូស្ត្រាលី នៅឡើយទេ។
ការលើកឡើងរបស់លោកទួតនេះ បានធ្វើឡើងនៅក្នុងជំនួប ជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិភាក្សាអំពីចំណាប់អារម្មណ៍របស់កម្ពុជា លើគម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មី ៗនេះ។
លោកអគ្គរាជទូត បានជម្រាបជូនលោករដ្ឋមន្ត្រីថា រដ្ឋាភិបាលអូស្រ្តាលី គ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa) សម្រាប់ប្រទេសដៃគូរបស់អូស្ត្រាលី ហើយទិដ្ឋាការផ្នែកកសិកម្មនេះ មានលក្ខណៈបើកចំហរ ដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ាន ត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាការងារ និងចែករំលែកព័ត៌មានពីនីតិវិធី យន្តការ និងប្រព័ន្ធគ្រប់គ្រងពលករ ទាំងក្នុងយន្តការជ្រើសរើស បញ្ជូន និងគ្រប់គ្រង ដែលអាចធានាបាននូវការបង្កជាហានិភ័យ ឬការបោកបញ្ឆោតកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ជាដើម។ ភាគីអូស្រ្តាលី បារម្ភខ្លាចក្រែងមានជនឱកាសនិយម យកព័ត៌មាននេះទៅបំភ្លៃការពិត ហើយបោកបញ្ឆោតពលករកម្ពុជា ក្នុងពេលដែលអូស្ត្រាលី មិនទាន់អនុញ្ញាតជាផ្លូវការ ឲ្យកម្ពុជាបញ្ជូនបាននៅឡើយ។
សម្រាប់គម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលកំពុងត្រូវការពលករ ទៅបម្រើការងារផ្នែកប្រមូលផលកសិកម្ម ការនេ សាទ និងជលផល និងឧស្សាហកម្មធនធានដើមនេះ លោករដ្ឋមន្រ្តីរំពឹងថា ពលករកម្ពុជា ពិតជាអាចបម្រើការងារនេះបានយ៉ាងល្អ ជូនដល់និយោជករបស់អូស្ត្រាលី។
លោករដ្ឋមន្រ្តី បានស្នើសុំឲ្យលោកអគ្គរាជទូត ពិចារណារផ្តល់ឱកាស ជូនដល់ពលករកម្ពុជា បានចេញទៅធ្វើការនៅប្រទេសអូស្ត្រាលី ឲ្យបានចំនួនច្រើន ដូចកម្ពុជាបានបញ្ជូនទៅសាធារណរដ្ឋកូរ៉េដែរ ហើយបើអាចក្រៅពីផែ្នកកសិកម្ម សូមភាគីអូស្ត្រាលីពិចារណា ក្នុងការបើកឱកាសជូនដល់ពលករកម្ពុជា ទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មផងដែរ ដើម្បីពួកគាត់ទទួលបាននូវប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗ បន្ថែមទៀតពីអូស្ត្រាលី។
ទន្ទឹមនេះ លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីអូស្រ្តាលីនឹងផ្តល់ឱកាសការងារនេះ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាកម្ពុជា បានរៀបចំបានយ៉ាងល្អនូវលិខិតបទដ្ឋាន គោលនយោបាយ និងយន្តការច្បាស់លាស់ ដែលជាប្រព័ន្ធគ្រប់គ្រងមួយយ៉ាងល្អ ក្នុងការធានាបាននូវការជ្រើសរើស បញ្ជូន និងគ្រប់គ្រងពលករ មិនឲ្យមានការរំលោភបំពានសិទ្ធិ និងអត្ថប្រយោជន៍ ហើយអាចទប់ស្កាត់បាន នូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្សជាដើម។
លោកទូតបានបញ្ជាក់ថា ស្ថានទូតក៏មានការពេញចិត្តណាស់ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញសេចក្តីជូនដំណឹង ដើម្បីទប់ស្កាត់ មិនឲ្យមានការបោកប្រាស់ពលករកម្ពុជាដែលថា អូស្ត្រាលីបានផ្តល់ទិដ្ឋការការងារ ទៅធ្វើការខាងផ្នែកកសិកម្ម ដោយភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់ការចរចា ដើម្បីបើកឱកាសការងារនេះ។
លោកទូតសន្យាថា នឹងបន្តការងារ ជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ស្នើសុំទៅទីក្រុងកង់បេរ៉ា ធ្វើការពិនិត្យសម្រេច។
សូមបញ្ជាក់ថា គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ត្រូវបានប្រកាសកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុងនោះ អូស្រ្តាលីត្រូវការជ្រើសរើស ពលករផ្នែកកសិកម្ម នេសាទនិងជលផល និងឧស្សាហកម្មធនធានដើម។ គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីនេះ ស្រដៀងគ្នា នឹងគម្រោងការងារប៉ាស៊ីហ្វីក (Pacific Labour Scheme) ដោយពលករក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី អាចធ្វើការបានរហូតដល់រយៈពេល ១ឆ្នាំ ដល់ ៣ឆ្នាំ ក្រោមការទទួលបន្ទុក ដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព