Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង បិទខ្ទប់ វត្ត ផ្សារ និងសាល ក្រោយព្រះសង្ឃពលរដ្ឋ ១០០អង្គ-នាក់ វិជ្ជមានកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ជាបណ្តោះអាសន្ន នូវទីតាំងចំនួន៣កន្លែង ក្រោយពីការរកឃើញប្រជាពលរដ្ឋ និងព្រះសង្ឃ សរុបចំនួន ១០០ អង្គនាក់ ដែលមានផ្ទុកកូវីដ-១៩។ អាជ្ញាធរ និងមន្រ្តីសុខាភិបាលបានធ្វើសំណាកលើកទីមួយលើព្រះសង្ឃនៅវត្តខ្នាចរមាសជាង ១០០អង្គ បានឃើញវិជ្ជមានកូវីដ-១៩ ចំនួនជិត ៦០អង្គ និងប្រជាពលរដ្ឋនៅភូមិខ្នាចរមាស រកឃើញជាងវិជ្ជមាន ៤០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គុណ សម្បត្តិមន្នីរ័ត្ន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ មន្រ្តីសុខាភិបាលខេត្តបានធ្វើសំណាកលើកទី១ លើព្រះសង្ឃចំនួន ១៣៥អង្គ ដែលគង់នៅវត្តខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៨អង្គ។

រដ្ឋបាលស្រុកបវេលបានឱ្យដឹងថា ព្រះសង្ឃដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ត្រូវគង់ព្យាបាល ក្នុងមណ្ឌល ព្យាបាលវត្តខ្នាចរមាស ចំណែកព្រះសង្ឃដែលពាក់ព័ន្ធ ត្រូវធ្វើចត្តាឡីស័ក នៅវត្តផ្ទាល់ ដើម្បីរង់ចាំធ្វើសំណាកលើកទីពីរទៀត។

អាជ្ញាធរបានបន្តថា ក្រៅពីព្រះសង្ឃ ក៏នៅមានប្រជាពលរដ្ឋ នៅក្នុងផ្សារខ្នាចរមាស និងសិស្សនៅក្នុងសាលាអនុវិទ្យាល័យខ្នាចរមាស សរុបចំនួន ៤២ នាក់បន្ថែមទៀតដែលមានផ្ទុកកូវីដ-១៩។

អាជ្ញាធរស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធប៉ះពាល់ផ្ទាល់ ឬប្រយោល នៅទីតាំងខាងលើនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលចត្តាឡីស័ក (អនុវិទ្យាល័យបវេលសាមគ្គី) ដើម្បីការពារការឆ្លងរីករាលដាលចូលក្នុងសហគមន៍កាន់តែច្រើនឡើង។

ទីតាំងទាំង៣កន្លែង ដែលរដ្ឋបាលខេត្តសម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីសម្រេចសារជាថ្មីនោះគឺ ១. ផ្សារខ្នាចរមាស ក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ២. ទីតាំងវត្តខ្នាចរមាស និងទីតាំងអនុវិទ្យាល័យខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល៕

អត្ថបទ៖ សោ និយមរ័ត្ន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម