Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិន ករណីសម្លាប់បុគ្គលិកនៅកន្លែងធ្វើការ

បានផុស

នៅ

កម្លាំង​នគរបាល​ខេត្តព្រៃវែង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ប្រធាន​សាខា​គ្រឹៈ​ស្ថាន​វិវឌ្ឍន៍​ហ្គោល​ដិ​ន​ស្រុក​ស្វាយ​អ​ន្ទ​រ ពាក់ព័ន្ធ​ករណី​ឃាតកម្ម កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​២០​នាទី នៅ​ចំណុច​ក្នុង​បន្ទប់​ក្នុង​គ្រឹៈ​ស្ថាន​វិវឌ្ឍន៍​ហ្គោល​ឌិន​ហ្វា​យ​នែ​ន សាខា​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពៅ ជីវី ស្នងការរង​នគរបាល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះឈ្មោះ​ មុំ ចិន្តា ភេទ​ស្រី អាយុ​២៧​ឆ្នាំ នៅ​ភូមិ​៨ សង្កាត់​កំពង់​លីវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ជា​បុគ្គលិគ្គ​សាខា​វិវឌ្ឍន៍​ហ្គោ​ឌិន ហ្វា​យ​នែ​ន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្នងការរងបាន​បន្តថា​ ក្រោយពី​ទទួលបាន​ដំណឹង​ លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង និង​លោក បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ពិនិត្យ​កន្លែងកើតហេតុ​ និង​សាកសព សាកសព​ដេក​ផ្ងា​ក្បាល​ទៅ​ទិស​ខាងត្បូង​, សម្លៀកបំពាក់​ជាប់​នឹង​ខ្លួន​, កដៃ​ទាំង​២​មាន​ស្នាម​ខ្សែរ​ចងក​ដៃ​ទ្រុត​៤​កន្លែង​, កែងដៃ​ទាំង​២​ស្នាម​ជាំខ្មៅ​, កែងជើង​សងខាង​ដាច់​រលាត់ស្បែក​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីបន្ថែមថា តា​មកា​បំភ្លឺ​ពី​ម្តាយ​សាកសព​ឈ្មោះ​ សឿ សុវណ្ណ​រី អាយុ​៥០​ឆ្នាំថា ​នៅ វេលា​ម៉ោង​១០​និង​០០​នាទី មេ​របស់គាត់​ហៅ​អោយទៅ​ប្រជុំ ក្រោយពី​កូន​ខ្លួន​ទៅ​បាត់ រហូតដល់​ម៉ោង​២០​និង​០០​នាទី ទើប​ដឹង​ព័ត៌មាន​ពី​ក្រុមការងារ​ធ្វើការ​ជាមួយ​កូន​ទូរស័ព្ទ​ប្រាប់​គាត់​ថា កូន​ខ្លួន​ស្លាប់​នៅ​កន្លែងធ្វើ ការ​ងារ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីបាន​បញ្ជាក់ថា យោងតាម​ការពិនិត្យ​កន្លែងកើតហេតុ និងការបំភ្លឺ​របស់​ម្តាយ​សាក​សព និង​ពិនិត្យ​សាកសព គឺ​សាកសព​ស្លាប់​ដោយសារ​ការប្រើ​កម្លាំង​ខ្ទប់មុខ​អោយ​ថប់ដង្ហើម​ដាច់ខ្យល់​ស្លាប់​ពិតជា​ករណី​ឃាតកម្ម​។

ក្រោយពី​បាន​បំពេញ​នីតិវិធី​ចប់សព្វគ្រប់ ​សមត្ថកិច្ចបានប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន​មាន​ឈ្មោះ ​យ៉ុម ចន្ថា ភេទ​ប្រុស ឆ្នាំ​ណើ​ត​១៩៩៩ រស់​នៅ​ភូមិ​ល្ហើយ ឃុំ​-​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ជា​ប្រធាន​សាខា​គ្រឹៈ​ស្ថាន​វិវឌ្ឍន៍​ហ្គោល​ដិ​ន​ស្រុក​ស្វាយ​អ​ន្ទ​រ​។ សមត្ថកិច្ច​ក៏សាកសួរ​ហើយ​ជនសង្ស័យ​ក៏​បា​ម​សារភាពថា ខ្លួន​ពិតជា​បាន​សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣៩ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម