ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ស្នើឲ្យបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោកផ្តល់តួនាទី និងឋានន្តរស័ក្តិ ដល់ស្ត្រីឲ្យបានសមស្រប
ការស្នើនេះ បានធ្វើឡើងដោយលោកស្រីឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គនាយដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ ខណៈអញ្ជើញចុះដកបទពិសោធន៍ការងារយេនឌ័រ ដើម្បីសិក្សាស្វែងយល់អំពីរបត់ នៃការបំពេញការងារក្នុងអំឡុងពេលកូវីដ-១៩ នៅបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកប្រចាំយោធភូមិភាគទី៥ ខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
តាមរបាយការណ៍របស់លោកឧត្ដមសេនីយ៍ត្រី អ៊ឹម សុឃឿន មេបញ្ជាការរង បញ្ជាការដ្ឋាន រថក្រោះប្រចាំទិសយោធភូមិភាគទី៥ បានអោយដឹងថា បច្ចុប្បន្នបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោកមាននារីចំនួន២៩នាក់ ហើយបានចាប់ផ្តើមបង្កើតជាសហគមន៍ឡើងនៅលើកដំបូងនៅឆ្នាំ២០១៦ ពេលនេះកម្លាំងនារីបានចូលរួមមានចំនួន៩នាក់ ហើយក្នុងពេលមានវិបត្តិកូវីដ-១៩ នារីផ្នែកសុខាភិបាល បានផ្សព្វផ្សាយពីគោលការណ៍របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល នូវវិធានការ ៣ការពារ ៣កុំ ដើម្បីឲ្យនារីរស់នៅមានអនាម័យ រស់នៅស្អាត ហូបស្អាត រាល់ពេលចូលធ្វើការត្រូវពាក់ម៉ាស់វាស់កម្ដៅជាប្រចាំ។
លោកឧត្ដមសេនីយ៍ត្រី អ៊ឹម សុឃឿន បានអោយដឹងទៀតថា នារីបញ្ជាការដ្ឋានរថក្រោះបានចូលរួមចាក់វ៉ាក់សាំងនៅបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២លើក និងនៅបញ្ជាការដ្ឋានអង្គរក្សចំនួន១ លើក។ ជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ត្រី បានសំណូមពរដល់ក្រុមការងារយេនឌ័រ ធ្វើយ៉ាងណាឲ្យនារីបញ្ជាការដ្ឋានរថក្រោះ បានរៀនជំនាញបន្ថែមរៀងខ្លួន មិនថានៅក្នុងប្រទេស ឬនៅក្រៅប្រទេស។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក តុប សារ៉ន បានមានប្រសាសន៍ថា គោលបំណងរបស់ក្រុមការងារមកកាន់ទីនេះ គឺដើម្បីចុះដកបទពិសោធន៍ការងារយេនឌ័រ និងសិក្សាស្វែងយល់អំពីរបត់ នៃការបំពេញការងារក្នុងអំឡុងពេលកូវីដ-១៩ នៅក្នុងបញ្ហាការដ្ឋានរថក្រោះកងទ័ពជើងគោក ប្រចាំយោធភូមិភាគទី៥ ។ លោកស្រីបានសំដែងនូវមនោសញ្ចេតនារីករាយ ដោយបានឃើញលោកមេបញ្ជាការ មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក បានយកចិត្តទុកដាក់ចំពោះបងប្អូននារី និងបានផ្តល់ឱកាសជូននារីបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ លោកស្រីក៏បានសំដែងការកោតសរសើរដល់នាយទាហាន នាយទាហានរង ពលទាហាន និងបងប្អូននារី ក្នុងបញ្ជាការដ្ឋានរថក្រោះ ដែលបានរួមគ្នា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានធ្វើអោយជំងឺដ៏កាចសាហាវនេះមិនឆ្លងចូលដល់អង្គភាពរបស់ខ្លួនបាន។
នៅក្នុងឱកាសនោះដែរ លោកស្រី តុប សារ៉ន បានសូមសំណូមពរដល់មេបញ្ជាការរង មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក គាំទ្រដល់សកម្មភាពនារី និងផ្តល់តួនាទី ឋានន្តរស័ក្តិសមស្របទៅតាមតួនាទីរបស់យុទ្ធនារី នាពេលបច្ចុប្បន្ន។
នៅក្នុងឱកាសនោះដែរ លោកស្រីរួមទាំងក្រុមការងារ បាននាំយកអំណោយ ផ្តល់ជូនដល់បញ្ជាការដ្ឋានរថក្រោះ រួមមាន ម៉ាស អាកុលគ្រឿងឧបភោគបរិភោគ និងអំណោយលោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វ៉ាន់ លុយ ឧបត្ថម្ភរួមមាន ទឹកសុទ្ធអេរ៉ូទិច ២០កេស នំ៥កេស ត្រីខចំនួន១កេសធំ និងថ្នាំការពារជំងឺកូវីដ-១៩ ចំនួន៥០ប្រអប់ផងដែរ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ