ព័ត៌មានជាតិ
លោកយាយ លោកតា ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លាពីលោក ហ៊ុន ម៉ាណែត
នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងថ្ងៃកាន់បិណ្ឌទី៦ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញលោកយាយ លោកតា ដែលមានជីវភាពលំបាក ខ្វះខាតនៅជុំវិញ នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលនៅភូមិថ្នល់បែកខាងលិច និងភូមិថ្នល់បែកខាងកើត ក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីឧបត្ថម្ភជូនគាត់នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់លោកយាយ លោកតា និងអំពាវនាវដល់ប្រជាពលរដ្ឋ យើងទាំងអស់គ្នាមេត្តាអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់បំផុត នូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការផ្អាកការ រៀបចំបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ដល់ការលំបាករបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺក្នុងគោលបំណងដើម្បីការពារអាយុជីវិត របស់ប្រជាជនយើង កុំឱ្យមានការឆ្លងរាលដាល និងការទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩នេះ។

សូមជម្រាបថា អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភជូន លោកយាយ លោកតា នៅពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន៕
ដោយ ៖ កោះកែវ





-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង