Connect with us

ព័ត៌មានជាតិ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

បានផុស

នៅ

រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បានប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួនម្នាក់​ដែល​បាន​លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល​ដើម្បី​យកមក​ព្យាបាល​បន្ត ជៀសវាង​ការចម្លង​មេរោគ​កូ​វីដ​-១៩ ទៅក្នុង​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២៧​កញ្ញា​បាន​ឲ្យ​ដឹង​ថា​ រដ្ឋបាលខេត្ត​សូម​ជម្រាបជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ឧ​ត្ត​រ​មានជ័យ​ឲ្យ​បាន​ជ្រាប​ថា ក្នុង​ចន្លោះពេល​កំពុងមាន​ធ្លាក់​ភ្លៀង​រលឹម​នា​វេលា​យប់ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ មាន​ករណី​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​០១​នាក់ ឈ្មោះ ព្រំ សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់ អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល​ផ្លុ​ង ស្ថិតនៅ​ភូមិ​ផ្លុ​ង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បុគ្គល​អ្នកជំងឺ​ខាងលើ​ត្រូវ​បានធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០២១ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ផ្លុ​ង។

បើ​តាម​រដ្ឋបាល​ខេត្ត​បាន​បន្តថា​ រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​បាន​នឹង​កំពុង​ស្វែងរក​បុគ្គល​អ្នកជំងឺ​ខាងលើ​ដើម្បី​មក​ព្យាបាល​បន្ត ជៀសវាង​ការ​ចម្លង​មេរោគ​កូ​វីដ​-១៩ ទៅ​ក្នុង​សហគមន៍។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន និង ក្នុងករណី​មាន​ព័ត៌មាន​ពី​បុគ្គល​ខាងលើ សូម​ផ្ដល់ដំណឹង​ជាបន្ទាន់​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៧ ៩៤៦ ៦៦៦៣, ០៩៧ ៩៨២ ២២៨៤ ឬ​ក្នុង​ករ​ណី​សា​មី​ខ្លួន​ទទួល​បាន​សេចក្ដីប្រកាស​ព័ត៌មាន​នេះ សូម​ចូលខ្លួន​មក​ព្យាបាល​ជំងឺ ជាបន្ទាន់​ជៀសវាង​បង្ក​ភាព​ប្រឈម​ធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្ទាល់ខ្លួន និង​អាច​ចម្លង​មេរោគ​ដល់​អ្នកដទៃ​៕​

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម