Connect with us

ព័ត៌មានជាតិ

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

បានផុស

នៅ

កែប ៖ ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​, កម្លាំង​អន្តរាគមន៍​ពិសេស និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក សហការ​ជាមួយ​នគរបាល​ខេត្តកំពត បាន​បង្ក្រាប​ករណី​ឆក់​ចំនួន​៣​លើក​ផ្សេងគ្នា នៅ​ថ្ងៃ​តែមួយ​(​ខេត្ត​កែប​ចំនួន​១​លើក និង​ខេត្តកំពត​ចំនួន​២​លើក​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​ ដកហូត​បាន​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ចំនួន​៩​គ្រឿង​(​ម៉ូតូ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ រួមមាន​ឈ្មោះ​៖ ១-​ឈ្មោះ សម្បត្តិ ធុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ២-​ឈ្មោះ សេង កែវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

៣-​ឈ្មោះ គួ​ន សុខលី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ៤-​ឈ្មោះ អៀង នឿន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ខេត្តកំពត​។ ៥-​ឈ្មោះ នាង រស្មី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ត្រពាំងរ​ពៅ ស្រុក​ទឹកឈូ ខេត្តកំពត​។ ៦-​ឈ្មោះ លាង ច័ន្ទដារ៉ា​ប៊ុត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​។

៧-​ឈ្មោះ នឹម ឆាត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ត្នោត សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត​។

ក្រោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដើម្បី​សាកសួរ​។ ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ឆក់​កាបូប និង​ទូរ​សព្ទ​ដៃ​កន្លងមក​ជាច្រើនលើក​ម​ក​ហើយ​។

ចំពោះ​ករណី​ខាងលើ​ ការិយាល័យ​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​ពាក់ព័ន្ធ​និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ខេត្ត​កែប ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កែប និង​ជនសង្ស័យ​ចំនួន​៥​នាក់​ទៀត ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ខេត្តកំពត ប្រគល់ជូន​នគរបាល​ខេត្តកំពត ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម