Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដ​នៅ​ផ្សារ​អូរឫស្សី តែ​អាជីវករ​អាច​បន្ត​លក់​ដូរធម្មតា

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវ​កូវីដ ១៩ បាន​រាយការណ៍​ករណី​រកឃើញអាជីវករលក់ដូរ​​នៅ​ផ្សារ​អូរឫស្សីបាន​ឆ្លង​កូវីដ ១៩។

អនុគណៈកម្មការស្រាវជ្រាវ​កូវីដបាន​បញ្ជាក់​ថា ករណី​ផ្ទុះកូវីដ​​ពាក់ព័ន្ធ​តូបលក់ក្រណាត់​​លេខ​១៤,១៥,១៦(ខ.០២) នៅ​ផ្សារអូរឫស្សី។ អ្នកជំងឺជាអាជីវករបានចេញរោគសញ្ញាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ និង​បាន​រកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២១។

លោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សីបាន​ឲ្យ​ដឹង​ថា ផ្សារ​អូរឫស្សី​នៅ​បន្ត​បើក​ដំណើរការ​ជាធម្មតា ​ហើយ​ទីតាំងដែលពាក់ព័ន្ធ​និងតូបក្បែរៗនោះត្រូវបានបិទ។

លោកបន្ត​ថា ក្រោយ​មាន​ករណី​ឆ្លង​កូវីដ​នៅផ្សារអូរឫស្សី មិន​តម្រូវ​ឲ្យ​យក​សំណាក​លើ​អាជីវករ​ដែលមិនពាក់ព័ន្ធ​នោះទេ ដោយ​គណៈកម្មការ​កំណត់អ្នកក្បែរតែ២១តូបជុំវិញទេ។

គួរ​បញ្ជាក់ថា កាលអំឡុង​ខែ​មេសា មាន​ការ​ផ្ទុះ​ឆ្លង​កូវីដ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ចង្កោម​អាជីវករផ្សារអូរឫស្សី​រាប់រយ​នាក់ រហូត​ដល់​អាជ្ញាធរ​ប្រកាស​បិទផ្សារអូរឫស្សី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម