ព័ត៌មានជាតិ
តុលាការកំពូលកាត់ទោសសំណុំរឿងឃាតកម្មប្ដីសម្លាប់ប្រពន្ធ
សំណុំរឿងឃាតកម្មក្នុងគ្រួសារខ្មែរឥស្លាមដ៏ល្បីល្បាញមួយដែលប្ដីចាក់សម្លាប់ប្រពន្ធស្លាប់ចោលកូនតូចៗ២នាក់ ត្រូវបានតុលាការកំពូលបើកសវនាការកាត់ទោសតាមបណ្ដឹងសារទុក្ខរបស់ជនត្រូវចោទ ក្រោយតុលាការថ្នាក់ក្រោមបានផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារអស់មួយជីវិត ។
សវនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំពោះមុខជនជាប់ចោទឈ្មោះ បេ វ៉ាន់សាក់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅមុនពេលចាប់ខ្លួនក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

នៅចំពោះមុខក្រុមប្រឹក្សាតុលាការផ្នែកប្រឆាំងបទឧក្រិដ្ឋកម្ម ជនជាប់ចោទ បេ វ៉ាន់សាក់ បានសារភាពទទួលស្គាល់កំហុសថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធរបស់ខ្លួនមែនដោយសារភ្លើងប្រចណ្ឌ ប៉ុន្តែសុំអោយតុលាការកំពូលបន្ធូបន្ថយទោសដល់ខ្លួនប៉ុណ្ណោះ ។
ក្រុមប្រឹក្សាតុលាការកំពូលបានកំណត់យកថ្ងៃអង្គារ៍សប្ដាហ៍ក្រោយ ដើម្បីប្រកាសសាលដីការសម្រេចសេចក្ដី ។
គួររំលឹកថា សំណុំរឿងឃាតកម្មនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្រេចផ្ដន្ទាទោសជនដៃដល់ជាប្ដីដាក់ពន្ធនាគារមួយជីវិត ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យជនដៃដល់សងសំណងរដ្ឋប្បវេណីចំនួន៥០លានរៀលផងដែរ។
ជនជាប់មិនសុខចិត្តបានប្ដឹងឧទ្ធរណ៍ តែត្រូវបានសាលាឧទ្ធរណ៍សម្រេចសេចក្ដីអោយជាប់ពន្ធនាគារអស់មួយជីវិតដដែល ទើបជនជាប់ចោទបានប្ដឹងសារទុក្ខឡើងតុលាការកំពូលទៀត ។
សូមបញ្ជាក់ថា កាលពីម៉ោង១២និង៣០នាទីអាធ្រាត្រ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ មានអំពើហិង្សាគួរឲ្យរន្ធត់មួយ ដោយស្ត្រីរងគ្រោះជាខ្មែរឥស្លាមម្នាក់ ត្រូវបានជនសង្ស័យជាប្ដីចាក់សម្លាប់ចំនួន១៨កាំបិត ស្ថិតនៅនៅផ្ទះជួលគ្មានលេខ ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ឃាតកម្មនេះ បើតាមសម្តីរបស់កូនប្រុសជនរងគ្រោះឈ្មោះ សេត រ៉ូហ៊ាត អាយុ៨ឆ្នាំ បានឲ្យដឹងថា «មុនពេលកើតហេតុ ម៉ោង២០៖០០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ខ្ញុំបានចូលដេកក្នុងផ្ទះជាមួយម្តាយរបស់ខ្ញុំ និងប្អូនស្រី ចំណែកប៉ាគាត់ទៅដេកយាមគោ នៅក្រោលគោមាត់ទន្លេ។ ពេលដេកលក់មិនដឹងម៉ោងប៉ុន្មាន ស្រាប់តែឮសូរសំលេងម្តាយខ្ញុំស្រែកជួយផងៗ ខ្ញុំភ្ញាក់ពីដេកឡើងស្រាប់តែឃើញ ប៉ារបស់ខ្ញុំកំពុងតែយកកាំបិតចាក់ មកលើម្តាយរបស់ខ្ញុំចាក់យកៗ ជាច្រើនកាំបិត ពេលនោះម្តាយខ្ញុំក៏រត់ចេញទៅក្រៅផ្ទះ ហើយដួលមុខផ្ទះចេញឈាមជាច្រើន ចំណែកប៉ាខ្ញុំ ក៏រត់ចេញទៅបាត់»។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ថា ទូលាស់ ម៉ៃយ៉ាន អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុខាងលើ មានកូន២នាក់ ស្រីម្នាក់ មានស្លាកស្នាមកាប់ ចាក់លើក្បាល ខ្លួន ចំនួន១៨កន្លែង បានស្លាប់នៅកន្លែងកើតហេតុ ៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ