ព័ត៌មានជាតិ
ក្រសួងការងារ ណែនាំថៅកែរោងចក្រ ធ្វើតេស្ដរកកូវីដលើកម្មករ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ឲ្យបានគ្រប់ចំនួន សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់កម្មករ-និយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញាថា ការតម្រូវឲ្យធ្វើតេស្តកម្មករ-និយោជិត ក្រោយពិធីបុណ្យភ្ជុំនេះ គឺដើម្បីរក្សាបាន នូវសកម្មភាពអាជីវកម្មផលិតកម្ម និងការផ្តល់សេវាកម្ម ក៏ដូចជាចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងថ្មី ប្រភេទដែលតា នៅតាមរោងចក្រ-សហគ្រាស។
លោករដ្ឋមន្ត្រី បានបន្តថា ការធ្វើតរហ័សរកមេរោគកូវីដ-១៩នេះ គឺជាបន្ទុករបស់ម្ចាស់ ឬនាយករោងចក្រ-សហគ្រាស ហើយកម្មករនិយោជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តាមការរៀបចំរបស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះកម្មករ-និយោជិតណា ដែលមិនព្រមចូលធ្វើតេស្ត នឹងត្រូវចាត់ទុកថា បានល្មើសធ្ងន់ចំពោះវិធានខាងវិន័យសន្តិសុខ និងអនាម័យដូចមានចែងក្នុងមាត្រា ៨៣ នៃច្បាប់ ស្តីពី ការងារ និងបទប្បញ្ញត្តិជាធរមាន ដែលបើកសិទ្ធិឲ្យនិយោជក អាចបញ្ឈប់កម្មករ-និយោជិតពីការងារបាន។
លោករដ្ឋមន្ត្រី បានណែនាំទៀតថា ទន្ទឹមនឹងនេះ កម្មករ-និយោជិតទាំងអស់ ត្រូវជូនដំណឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈក្រុមតេឡេក្រាមឈ្មោះ «សម្រាប់កម្មករនិយោជិត http:/t.me/khmerWorkerChat» ក្នុងករណីនិយោជក មិនបានធ្វើតេស្តរកកូវីដ-១៩ ជូន កម្មករ-និយោជិត ក្រោយពេលឈប់សម្រាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានណែនាំដល់កម្មករ-និយោជិត ដែលបានឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ជាពិសេសពាក់ម៉ាស់លាងដៃញឹកញាប់ និងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គល ក្នុងពេលធ្វើ ដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួន នូវទឹកអាល់កុល ឬអាល់កុលដែលលាងដៃ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ-សហគ្រាស និងកម្មករ-និយោជិតទាំងអស់ និងអនុវត្តតាមសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំអឿន



-
KPT+៥ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់