ព័ត៌មានជាតិ
តាមអ្នកភូមិប្រាប់ រកឃើញប្រាសាទចំណាស់មួយនៅខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម
នៅស្រុកអូរយ៉ាវដាវខេត្តរតនគិរី អាជ្ញាធរបានរកឃើញប្រាសាទបុរាណចំណាស់មួយ បន្ទាប់ពីមានការរាយការណ៍ពីអ្នកភូមិដែលមានទីតាំងនៅឆ្ងាយកណ្តាលព្រៃជាប់ព្រំដែនវៀតណាម។
លោកឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌ខេត្តរតនគិរីបានឲ្យកម្ពុជាថ្មីដឹងថា ប្រាសាទយ៉ាកណាំង ជាប្រាសាទបុរាណមួយដែលអាជ្ញាធរបានរកឃើញតាមការប្រាប់ពីអ្នកភូមិ ស្ថិតក្នុងភូមិដ៍តូច ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវជាប់ព្រំដែនវៀតណាម។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ប្រាសាទយ៉ាក់ណាំងត្រូវបានអាជ្ញាធរចុះស្រាវជ្រាវរកឃើញនៅឆ្នាំ២០០៦ ក្រោយមានការប្រាប់ដំណឹងពីអ្នកភូមិ។ បើតាមរូបរាងប្រាសាទបាក់បែកអស់ហើយនៅសល់ជញ្ជាំងពីរផ្ទាំងដែលនៅសេសសល់។
បើតាមមន្រ្តីជំនាញ ប្រាសាទយ៉ាកណាំងកសាងឡើងមុនសម័យអង្គរ។ បច្ចុប្បន្នមន្ទីរបានរៀបចំឆ្មាំពីរនាក់ដាក់ឲ្យនៅថែរក្សាការពារប្រាសាទបុរាណមួយនេះ។



លោកប្រធានមន្ទីរបានបន្តទៀតថា ក្រៅពីប្រាសាទយ៉ាកណាំង នៅខេត្តរតនគិរីបានមានប្រាសាទ ៣ ទៀតមានប្រាសាទព្រះពុទ្ធ ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ឺនសៃ ប្រាសាទបាក់យាង ក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ និងប្រាសាទអូរព្រះ មានទីតាំងស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ នៃខេត្តរតនគិរី តែប្រាសាទទាំង ៣ នេះ បាក់បែកសល់តែគ្រឹះតែប៉ុណ្ណោះ។
ជាមួយគ្នានេះ ខេត្តរតនគីរីមានតំបន់ប្រវត្តិសាស្រ្តមួយទៀតមានឈ្មោះថា ភ្នំវល្លិ៍ពើង ដែលមានប្រវត្តិទាក់ទងស្តេចត្រាញ់វល្លិពើង ដែលបានកប់នៅទីនោះ ដែលមន្ទីរបានអភិរក្សនិងការពារថែរក្សាព្រៃឈើ កុំឲ្យមានការរុករានទន្ទ្រានពីអ្នកភូមិ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
រូបថត៖ Ratanak Road Trip

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា