ព័ត៌មានជាតិ
អាជីវករផ្សារទួលទំពូង ជិត៩០ ភាគរយ បានចូលលក់ដូរ ខណៈស្ថានភាពក្នុងផ្សារ វិលទៅរកភាពប្រក្រតី
ផ្សារទួលទំពូងដែលគេទទួលស្គាល់ថា ជាផ្សារមួយដែលភាគច្រើន លក់ សម្ភារ ឬ វត្ថុអនុស្សាវរីយ៍ ពិសេសសម្រាប់ជនបរទេសមកដល់ពេលនេះ ការលក់ដូររបស់បងប្អូនអាជីវករ បានដំណើរការប្រមាណជា ៨០ ទៅ ៩០ ភាគរយហើយ បើទោះជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល មិនថានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ក្រុង មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងអាជីវករ ទាំងអ្នកចេញ ចូល ទៅទិញអីវ៉ាន់ ហាក់ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនទប់ស្កាត់ការរាលដាលជម្ងឺកូវីដ-១៩នេះ។
ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៨ ខែកញ្ញានេះថា គិតមកដល់ថ្ងៃទី ២៨ខែកញ្ញានេះ ស្ថានភាពនៃការលក់ដូរនៅផ្សារទួលទំពូង បានវិលទៅរកភាពប្រក្រតីឡើងវិញហើយ ដោយបងប្អូនអាជីវករប្រមាណជា ៨០ ទៅ៩០ភាគរយ បានសម្រុកទៅលក់ដូរ។

ដោយឡែក សម្រាប់អតិថិជនដែលចេញ ចូល ទិញឥវ៉ាន់នៅក្នុងផ្សារប្រមាណជា ៧០ ទៅ៨០ភាគរយផងដែរ។ តែអ្វីដែលជាការកត់សម្គាល់នោះ ក្រៅពីគណៈកម្មការផ្សាររៀបចំឱ្យមានការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ជុំវិញការបាញ់អាល់កុល វាស់កម្ដៅ នឹងការណែនាំឲ្យមានការពាក់ម៉ាសជាដើមនោះ គឺបងប្អូនអាជីវករក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចេញ ចូលផ្សារពួកគាត់ចូលរួមអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ក្នុងកិច្ចការពារខ្លួនមិនឲ្យឆ្លងជំងឺកូវីដ-១៩ មានន័យថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលចេញ ចូលហាក់មានការយល់ដឹងច្រើនជុំវិញវិធានការការពារខ្លួនក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ៕

អត្ថបទៈ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ