ព័ត៌មានជាតិ
ចាប់ពីដើមខែរហូតដល់ថ្ងៃទី២៧ ខែកញ្ញា មានពលករថៃលួចឆ្លងដែនមកធ្វើការនៅកាស៊ីណូអនឡាញ ៣៧៩នាក់
ពលករថៃ ដែលល្មើសច្បាប់ខាងលើនេះ ត្រូវបានសមត្ថកិច្ចថៃ ចាត់វិធានការផាកពិន័យរដ្ឋបាលលើជនជាតិខ្លួន ដែលល្មើសលួចឆ្លងដែនចេញចូល ដោយខុសច្បាប់មកកម្ពុជាយ៉ាងចាស់ដៃមុន និងអនុវត្តចត្តាឡីស័ក១៤ថ្ងៃ។

បើតាមប្រភពព័ត៌មានពីខេត្តស្រះកែវ ប្រទេសថៃ បានឲ្យដឹងថា រយៈពេលចុងក្រោយនេះយោធានិងតម្រួតថៃ បានចាត់វិធានការរឹតបណ្តឹងលើប្រជាពលរដ្ឋរបស់ខ្លួន ដែលបានលួចឆ្លងដែនមកធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាតទោះចេញឬចូលក៏ដោយចុះ។ ប្រភពខាងលើបន្តថា ពាក់ព័ន្ធនិងវិធានការរឹតបណ្តឹងនេះ ស្របពេលកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ កម្លាំងសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិថៃជាច្រើនបន្តបន្ទាប់ ដែលពួកគេបានឆ្លងដែនចូលក្នុងទឹកដីកម្ពុជា ហើយបានប្រគល់ទៅឲ្យសមត្ថកិច្ចថៃវិញ គ្រាដែលពួកគេឆ្លងដែនចូលមកទឹកដីកម្ពុជា តាមច្រករបៀងនានា ដើម្បីស្វែងរកធ្វើការនៅក្នុងកាស៊ីណូអនឡាញ ក្នុងក្រុងប៉ោយប៉ែត ឬនៅក្នុងក្រុងភ្នំពេញ។

ប្រភពដដែលបានបញ្ជាក់ដែរថា ថ្មីៗនេះក្រោយពីភាគីកម្ពុជាបាននាំខ្លួនពលរដ្ឋថៃជាច្រើននាក់ទៅប្រគល់ឲ្យតម្រួតថៃ ដែលឈរជើងនៅចំណុចច្រកអន្តរជាតិខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ សមត្ថកិច្ចថៃ បានចាត់វិធានការសុខាភិបាល ដោយពិន័យជាទឹកប្រាក់ក្នុង១នាក់ចំនួន៨០០បាត មុនបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក១៤ថ្ងៃ។


អាជ្ញាធរនិងសមត្ថកិច្ចថៃ នៅក្នុងខេត្តស្រះកែវ ក៏បានបង្ហាញនូវចំនួនជនជាតិរបស់ខ្លួន ដែលល្មើសលួចឆ្លងដែនមកខាងទឹកដីប្រទេសកម្ពុជា ដើម្បីរកការងារធ្វើដោយគ្មានច្បាប់អនុញ្ញាតចាប់តាំងពីដើមខែកញ្ញា មកទល់នឹងថ្ងៃទី២៧កញ្ញានេះ ពលករថៃដែលឆ្លងដែនចូលក្នុងប្រទេសកម្ពុជាសរុបចំនួន៣៧៩នាក់ ជាចំនួនដែលសមត្ថកិច្ចថៃ ចាប់បាននិងខាងភាគីកម្ពុជាចាប់បានហើយប្រគល់ឱ្យសមត្ថកិច្ចថៃ ហើយសមត្ថកិច្ចថៃនិយាយថា សម្រាប់ករណីលួចឆ្លងដែនតាមរយៈមេខ្យល់ អាចនឹងមានច្រើនជាងចំនួនខាងលើ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ