ព័ត៌មានជាតិ
ពេទ្យសត្វចុះទៅយកសំណាកសត្វមាន់ នៅផ្សារបន្លែច្បារអំពៅ បង្កការភ្ញាក់ផ្អើលដល់អាជីវករ
បុគ្គលិកពេទ្យសត្វនៃអគ្គនាយកដ្ឋានបសុសត្វ បានចុះទៅយកសំណាកសត្វមាន់ ដែលដាក់លក់ក្នុងផ្សារបន្លែច្បារអំពៅ ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី។
បើតាមប្រសាសន៍លោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅ បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បុគ្គលិកពេទ្យសត្វចំនួនពីរនាក់ បានចុះមកយកសំណាកសត្វមាន់ដែលដាក់ល ក់ក្នុងផ្សារបន្លែច្បារអំពៅ មានទីតាំងស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកប្រធានផ្សារបានបញ្ជាក់ថា ក្នុងរយៈពេល៣០ថ្ងៃ គឺបុគ្គលិកពេទ្យសត្វ បានចុះមកសំណាកសត្វមាន់ ដែលបងប្អូនអាជីវករដាក់លក់ក្នុងផ្សារ ដើម្បីយកសំណាកទៅពិនិត្យក្រែងកើតជំងឺផ្តាសាយបក្សី។
ប៉ុន្តែក្នុងអំឡុង ឆ្នាំ២០២០រហូតមកឆ្នាំ២០២១នេះ គឺពុំមានជំងឺផ្តាសាយបក្សីកើតទៅលើសត្វមាន់ក្នុងស្រុកយើងឡើយ ហើយបើសិនជាសិនជារកឃើញ គឺពេទ្យសត្វមិនអនុញ្ញាតឲ្យដាក់លក់នឹងអាចរឹបអូសយកទៅកម្ទេចចោល ព្រោះងាយឆ្លងជំងឺទៅមនុស្ស ដែលទិញយកទៅធ្វើម្តង៕
អត្ថបទ៖ នរា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ