ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសមន្ត្រី ក្របខណ្ឌគយចំនួន ៥០នាក់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌគយចំនួន ៥០នាក់ ដើម្បីប្រឡងប្រជែងចូលបម្រើការងារ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៨ ខែកញ្ញានេះ បានឲ្យដឹងថាក្រសួង នឹងរៀបចំការប្រឡងជ្រើសរើសបេក្ខជន ជាមន្ត្រីរាជការទាំងពីរភេទចំនួន ៥០នាក់ប្រភេទក្របខណ្ឌ “ក” ចំនួន ៣០រូប និង “ខ” ចំនួន ២០រូប ឲ្យចូលបប្រើការងារ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមតារាងបែងចែក ក្របខណ្ឌ និងលក្ខខណ្ឌកំណត់ដូចខាងក្រោម។
ក្នុងនោះក្របខណ្ឌ “ក”បេក្ខជនជាមន្ត្រីរាជការ ត្រូវមានអតីតភាពយ៉ាងតិច ៣ឆ្នាំ បន្ទាប់ពីការតាំងស៊ប់ ក្នុងក្របខណ្ឌ ឬតាមការ កំណត់ដោយឡែកណាមួយ របស់ក្រសួង-ស្ថាប័នសាមីរបស់បេក្ខជន។ មានកម្រិតបណ្តុះបណ្តាល សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រ មានតម្លៃសមមូលឡើងទៅ។
ចំពោះក្របខណ្ឌ “ខ” វិញបេក្ខជនជាមន្ដ្រីរាជ ត្រូវមានអតីតភាពយ៉ាងតិច ៣ឆ្នាំ បន្ទាប់ពីការតាំងស៊ប់ក្នុងក្របខណ្ឌ ឬកំណត់ដោយឡែកណាមួយរបស់ក្រសួង-ស្ថាប័នសាមីរបស់បេក្ខជន។ មានកម្រិតបណ្តុះបណ្តាលសញ្ញាបត្របរិញ្ញាបត្ររង ឬសញ្ញាបត្រ ដែលមានតម្លៃសមមូលឡើងទៅ។
សេចក្តីជួនដំណឹងដដែល បានបន្តថា បេក្ខជនដែលត្រូវបានជ្រើសរើស ចូលបម្រើការងារ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបំពេញការងារយ៉ាងតិចចំនួន ៣ឆ្នាំ នៅកន្លែងការងារ ដែលសាមីជនបានជ្រើសរើស នៅពេលប្រឡង ទើបមានសិទ្ធិអាចសុំផ្លាស់ប្ដូរកន្លែងការងារ។
ចំពោះការដាក់ពាក្យសុំចូលរួមប្រឡង តាមរយៈប្រព័ន្ធ Online ដែលអាចរកបានតាមរយៈទំព័រនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ www.pd.mef.gov.kh គេហៈទំព័រអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា WWW.customs. gov.kh ឬ គេហទំព័រវិទ្យាស្ថានសេដ្ឋកិច្ច និងដើរញ្ញវដូ www.efi. mef gov. kh និងត្រូវដាក់ពាក្យនៅនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន កសហវ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
ចំពោះកាលបរិច្ឆេទប្រឡង មណ្ឌលប្រឡង និងបញ្ជីរាយនាមបេក្ខជន គណៈកម្មការរៀបចំការប្រឡង និងបិទផ្សាយនៅនាយដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវ, អគ្គនាយកដ្ឋនាគយនិងរដ្ឋាករកម្ពុជា និងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬបេក្ខជន អាចទទួលចូលព័ត៌មាន តាមគេហទំព័រខាងលើ៕
អត្ថបទ៖ សំអឿន





-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា