ព័ត៌មានជាតិ
ចាប់ខ្លួនជនសង្ស័យ២នាក់ លួចលុយ និងកាំភ្លើងប៉ូលិស ដោយរត់រួចពីរនាក់
មុខសញ្ញាចោរលួចចំនួនពីរនាក់ត្រូវបានកម្លាំងប៉ូលិសខណ្ឌច្បារអំពៅចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែកញ្ញានេះ បន្ទាប់ពីមុខសញ្ញាខាងលើ និងបក្សពួកពីរនាក់បានលួចកាបូបលុយ និងអាវុធខ្លីរបស់ប៉ូលិសម្នាក់។ ដំណើររឿងបានកើតឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២៣ និង០០នាទី នៅមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ ឈឹម ច័ន្ទដាវណ្ណ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះ ២៦៤Eo ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។
ឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១ ឈ្មោះ ព្រេង ភារ៉ន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងទី២ ឈ្មោះ សាន មេឃ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ ជនរងគ្រោះទុករថយន្តម៉ាក Toyota Celica ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AI-០៩៦៤ នៅចំណុចកើតហេតុ រួចទៅហូបនំបញ្ចុកក្បែរនោះ ដោយពុំបានចាក់សោទ្វាររថយន្តទេ ស្រាប់តែជនសង្ស័យ០២នាក់ ឈ្មោះ ព្រេង ភារ៉ន និងឈ្មោះ ព្រេង ភារ៉ុង ដើរមកបើកទ្វាររថយន្ត លួចយកកាបូបស្ពាយពណ៌ខ្មៅជនរងគ្រោះ។ ក្នុងកាបូបមាន អាវុធខ្លី ០១ដើម ម៉ាក CFK-៩៨ ពណ៌ខ្មៅ បង់០១ គ្រាប់ ១៥គ្រាប់ ប្រាក់ ៥០០ដុល្លារ អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ០១សន្លឹក លិខិតឆ្លងដែន ០១ក្បាល បណ្ណសំគាល់យានយន្ត ០១សន្លឹក អត្តសញ្ញាណបណ្ណនគរបាលជាតិ ០១សន្លឹក បណ្ណសំគាល់អាវុធខ្លី០១សន្លឹក បណ្ណបើកបរនគរបាលជាតិ ០១សន្លឹក បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១សន្លឹក។
រួចពួកគេនាំគ្នាគេចខ្លួនទៅជួបបក្ខពួក ០២នាក់ទៀត ឈ្មោះ សាន មេឃ និងឈ្មោះ ម៉េត រួចនាំគ្នាដកយកលុយទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ ចំណែកកាបូប និងសម្ភារៈនៅសល់ រួមទាំងអាវុធខ្លី គឺឈ្មោះ ម៉េត ជាអ្នកទុក។ លុះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង១៩ និង០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ ព្រេង ភារ៉ន និងឈ្មោះ សាន មេឃ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២។
លទ្ធផលធ្វើតេស្តិ៍ទឹកនោម វិជ្ជមាន (មានសារធាតុញៀនទាំង ០២នាក់)៕
អត្ថបទ៖ នរា

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៥ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង