ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ចំពោះរាជរដ្ឋាភិបាលកម្ពុជាសិទ្ធិទទួលបានព័ត៌មានជាសាកលគឺជាសិទ្ធិមួយដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា ចំពោះកម្ពុជាជាពិសេសរាជរដ្ឋាភិបាលកម្ពុជាសិទ្ធិទទួលបានព័ត៌មានជាសាកលគឺជាសិទ្ធិមួយដែល មិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសអបអរសាទរចំពោះទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសាកលសម្រាប់ ឆ្នាំ២០២១ ។
លោករដ្ឋមន្ត្រី ខៀវ កញារីទ្ធនៅក្នុងសារជាសម្លេងដែលបានផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី២៨ខែកញ្ញានេះបានថ្លែងថា «ក្នុងនាមក្រសួងព័ត៌មាននិងខ្លួនខ្ញុំផ្ទាល់ អបអរសាទរចំពោះទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសាកលសម្រាប់ឆ្នាំ ២០២១ នេះ។ ចំពោះកម្ពុជាជាពិសេសរាជរដ្ឋាភិបាលកម្ពុជាសិទ្ធិទទួលបានព័ត៌មានជា សាកលគឺជាសិទ្ធិមួយដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យដែលមានការចូលរួម,ដើម្បីមានការចូលរួមដ៏ល្អគឺការទទួលបានព័ត៌មានមួយដែលត្រឹមត្រូវនិងជាក់លាក់ នេះជាការធានាមូលដ្ឋាននៃការជ្រើសរើសក៏ដូចជាការបោះឆ្នោតឬការសម្រេចចិត្តផ្សេងៗរបស់ប្រជាជនក្នុងការជ្រើសរើសអ្នកដឹកនាំឬក៏ការផ្ទៀងផ្ទាត់គោលនយោបាយដឹក នាំរបស់រាជរដ្ឋាភិបាល »។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «មើលឃើញពីសារៈសំខាន់នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងព័ត៌មានរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន,ដែល មានការចូលរួមពីគ្រប់មជ្ឈដ្ឋានដើម្បីកសាងជាច្បាប់នេះឡើង។ ច្បាប់នេះបានរៀបចំសព្វគ្រប់ហើយពេលនេះយើងនៅរង់ចាំតែការពិនិត្យចុងក្រោយរបស់ក្រសួង យុត្តិធម៌ ដើម្បីជំរុញដាក់ទៅរដ្ឋសភាដើម្បីអនុម័ត ទទួលអនុវត្តនៅក្នុងប្រទេសកម្ពុជាហើយសង្ឃឹមថាប្រជាជនកម្ពុជាទទួលបាននូវសិទ្ធិនិងព័ត៌មានជាក់លាក់ពិតប្រាកដដើម្បីធ្វើ ការសម្រេចចិត្តរបស់ខ្លួន» ។
គួរបញ្ជាក់ជូនថា ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មានបានដឹកនាំប្រតិភូក្រសួង ព័ត៌មានចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជាមួយលោក ជីវ ស៊ុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ថ្នាក់ដឹកនាំរួមទាំងមន្ត្រី បច្ចេកទេសច្បាប់តាមរយៈប្រព័ន្ធវីដេអូអនឡាញ។
កិច្ចប្រជុំបានពិភាក្សាបញ្ចប់រវាងក្រសួងយុត្តិធម៌និងក្រសួងព័ត៌មានទាំងលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានលើបទប្បញ្ញត្តិទាក់ទងនឹងអន្តរបញ្ញត្តិ។ ដោយអនុវត្តតាម អនុសាសន៍របស់រដ្ឋមន្ត្រីនៃក្រសួងទាំងពីរក្នុងការរៀបចំបញ្ចប់នៃកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្រសួងព័ត៌មាននិងក្រសួងយុត្តិធម៌បានជួបប្រជុំ ពិភាក្សាគ្នាជាច្រើនលើកច្រើនសារដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក។
តាមរយៈការជ្រោមជ្រែងរបស់ក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរបានជួបពិភាក្សាគ្នាជា ចុងក្រោយនៅថ្ងៃនេះ។ កិច្ចប្រជុំបានសម្រេចឯកភាពបញ្ចប់ជាស្ថាពរនៃកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានរវាងក្រសួងព័ត៌មាននិងក្រសួងយុត្តិធម៌ ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ឲ្យដឹងថា សម្រាប់កិច្ចប្រជុំនាឱកាសនេះក្រុមការងារបច្ចេកទេសនៃក្រសួងទាំង ពីរបានសម្រេចឯកភាពគ្នាទៅលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ហើយក្រុមការងារនឹងរៀបចំជារបាយការណ៍អំពីលទ្ធផលទាំងស្រុងនៃដំណើរការនៃកិច្ចពិភាក្សា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដើម្បីអោយរដ្ឋមន្ត្រីក្រសួងទាំងពីរពិនិត្យសម្រេចមុនដាក់បញ្ជូនទៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមុនដាក់ជូនទៅរដ្ឋសភាដើម្បីស្នើសុំការអនុម័ត៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ