ព័ត៌មានជាតិ
ជនសង្ស័យមួយក្រុម ជិះម៉ូតូយកអង្កត់ឱស វាយអ្នកសារព័ត៌មានបែកក្បាល
នៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្រុមទី០៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯកក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយកើតឡើង។ ករណីនេះបង្កដោយជនសង្ស័យមួយក្រុមមានម៉ូតូជាមធ្យោបាយ និងដុំឈេីជាអង្កត់ឱសផង បានធ្វេីសកម្មភាពវាយនិងគប់ទៅលេីឈ្មោះផ្លោយ ប៊ុនសឺយ ហៅវីរៈភេទប្រុស អាយុ២៧ឆ្នាំស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាភ្នាក់ងារសារព័ត៌មាន SBT Post News ប្រចាំខេត្តបាត់ដំបង ខណ:ដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីកន្លែងស្នាក់នៅ ក្នុងមូលដ្ឋានខាងលេី។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/242697095_1753459338175040_2376751345222081088_n.jpg)
ក្នុងពេលកំពុងធ្វើសកម្មភាព ជនរងគ្រោះប្តូរចាប់បានជនដៃដល់ម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀត ដែលបានព្យាយាមគេចខ្លួន មុនពេលដែលសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងចល័តកម្លាំងទៅដល់ចំណុចកើតហេតុ។ ភ្លាមៗនៅកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទៅដល់ទីនោះនិងបានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង នាំយកជនសង្ស័យខាងលើនេះទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវស៉ើបអង្កេតលេីករណីនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/242452548_1753463831507924_1849344791879857881_n.jpg)
ជនសង្ស័យនេះមានឈ្មោះរឿត រ៉ាមី ភេទប្រុសអាយុ ២១ឆ្មាំមានទីលំនៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ រហូតមកដល់ពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វេីការសាកសួរស្រាវជ្រាវ រកមូលហេតុដែលឈានទៅដល់ករណីប្រេីហិង្សាទៅលេីជនរងគ្រោះជាអ្នកសារព័ត៌មានបែបនេះ រួមទាំងបក្សពួករបស់គេផង។
ករណីនេះត្រូវបានឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង សម្រេចឱ្យធ្វេីការឃាត់ខ្លួននិងបន្តរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត