ព័ត៌មានជាតិ
មុនផ្ទុះកូវីដ ខេត្តព្រះសីហនុមានភ្ញៀវទេសចរជាង ២ លាននាក់រៀងរាល់ឆ្នាំ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការសុវត្ថិភាពនិងនិតិវិធីប្រតិបត្តិស្តងដាអប្បរមា(SOP) សម្រាប់អាជីវកម្មទេសចរណ៌ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាស្នាក់នៅទេសចរណ៍។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេស ចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពក្នុងការជម្រុញ និងអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមរយៈបង្កើនការងារ ការវិនិយោគកាត់បន្ថយភាពក្រីក្រ ការទ្រទ្រង់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ពន្ធ ការចូលរួមការពារអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ។
ខេត្តព្រះសីហនុ ត្រូវបានកំណត់គោលដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែកលើសកម្មភាពដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិរួមមានកំពង់ផែអន្តរជាតិ ឆ្នេរនិងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិរាម ទឹកជ្រោះក្បាលឆាយ និងធនធានបាតសមុទ្រ ផ្ដល់សក្តានុពលយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍទេសចរណ៍ ក៏ដូចជាការទាក់ ទាញភ្ញៀវទេសចរប្រមាណ ២លាននាក់ ឱ្យចូលមកទស្សនា និងសំរាកកម្សាន្តជារៀងរាល់ឆ្នាំមុនព្រឹត្តិការណ៍កើតជំងឺ កូវីដ-១៩។
លោក ម៉ាង ស៊ីណេតបានឲ្យដឹងបន្តថា ខេត្តព្រះសីហនុមានសក្តានុពលធម្មជាតិជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគ។ នៅខែវិច្ឆិកាខាងមុខ រាជរដ្ឋាភិបាលគ្រោងនឹងបើកទេសចរក្នុងស្រុក និងឈានទៅបើកទេសចរអាស៊ាន និងទេសចរអឺរ៉ុបឡើងវិញ។ ដូច្នេះប្រតិបត្តិករណ៍ទេសចរណ៍ ត្រូវចូលរួមអនុវត្តវិធានស្តង់ដារ (SOP) ដើម្បីបើកដំណើរការទេសចរឡើងវិញឆ្នាំ២០២២ខាងមុខ។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានអំពាវនាវឲ្យប្រតិបត្តិករទេសចរណ៍តាមរមនីយដ្ឋានទេសចរណ៍នានា រៀបចំកែលម្អអនាម័យ បរិស្ថាន ពិសេសការអនុវត្តស្តង់ដារ (SOP) ដើម្បីត្រៀមបើកទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ ។
លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋាន សេវាស្នាក់នៅទេសចរណ៍បានឲ្យដឹងដែរថា ការផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិការស្តង់ដារអប្បបរមា (SOP) ពិតជាមានសារៈសំខាន់ណាស់សម្រាប់ចំណេះដឹង មូលដ្ឋានដល់មន្ត្រី និងវិស័យឯកជននៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងសុវត្ថិភាព ជាពិសេសត្រៀមឆ្ពោះទៅបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំ២០២១ និងត្រៀមទទួលភ្ញៀវនៅក្នុងវេទិកាទេសចរណ៍អាស៊ាននាពេលខាងមុខ។
ខេត្តព្រះសីហនុមានសក្តានុពល ដោយមានកំពង់ផែអន្តរជាតិទឹកជ្រៅ នឹងត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ដល់ឆ្នាំ ២០២៥ អាចឱ្យនាវាចូលចតបាន ៩២ភាករយ នៃនាវាចរណ៍លើពិភពលោក។ ខេត្តមានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣,២០០ម៉ែត្រ វែងជាងគេក្នុងប្រទេសកម្ពុជា អាចឱ្យយន្តហោះធុនធំចុះចតបាន។ ខេត្តមានផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ។ ផ្លូវល្បឿនលឿនពីភ្នំពេញមកកាន់ខេត្តព្រះសីហនុ អាចដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២២ខាងមុខ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ