ព័ត៌មានជាតិ
គូសគំនូសឲ្យអាជីវករផ្សារដងទង់លក់ដូរឲ្យត្រឹមត្រូវ កុំឲ្យលក់ហៀរផ្លូវ
កោះកុង៖ ដំណើរការរៀបចំសណ្តាប់ធ្នាប់សោភ័ណ្ឌភាពជុំវិញផ្សារដងទង់ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានអាជ្ញាធរសមត្ថកិច្ច និងមន្ទីរជំនាញរំដោះបានជាបណ្តើរៗហើយចំពោះសកម្មភាពលក់ដូរបែបអនាធិបតេយ្យមិនរៀបរយនាពេលកន្លងទៅមក។
ការគូសគំនូសសញ្ញាចរាចរណ៍ ទីតាំងចតយានយន្ត លក់ដូរតាមចិញ្ចើមថ្នល់គ្មានសណ្តាប់ធ្នាប់ និងហាមប្រាមមិនឱ្យហៀលើចិញ្ចើមថ្នល់ជ្រុងខាងលិចផ្សារដងទង់ ជាការយកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ តបនឹងការតវ៉ាទាមទាររបស់ក្រុមអាជីវករ ប្រជាពលរដ្ឋ និងការណែនាំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។
លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា អះអាងថា អាជ្ញាធរសមត្ថកិច្ច និងមន្ទីរជំនាញ នឹងបន្តប្រឹងប្រែងរៀបចំបញ្ហានេះឱ្យបានគត់មុតបម្រើដល់ប្រយោជន៍រួម និងការលក់ដូរអាជីវកម្មប្រកបដោយតម្លាភាព ជៀសវាងសកម្មភាពបែបអនាធិបតេយ្យ។
អភិបាលរងក្រុងខេមរភូមិន្ទបន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់ធ្វើឡើងមួយជំហានៗមិនធ្វើទៅយ៉ាងគំហុកភ្លាមៗនោះទេ ដូច្នេះសុំចិត្តក្រុមអាជីវករ និងអ្នកពាក់ព័ន្ធមេត្តាយោគយល់ពីការងារមួយនេះ។ អ្វីដែលពិសេសភាពស្អាតបាតរៀបចំសណ្តាប់ធ្នាប់សន្តិសុខដោះស្រាយបានមួយកម្រិតធំហើយ បើធៀបនឹងពេលណាៗទាំងអស់ចំពោះបញ្ហាផ្សារដងទង់។
កាលពីពេលថ្មីៗនេះ ក្រុមអាជីវករលក់បន្លែ ត្រីសាច់ទាំងក្នុងនិងក្រៅផ្សារ ប្រមូលផ្តុំគ្នាធ្វើការតវ៉ាបែបម្យ៉ាងម្នាក់ ដោយមួយផ្នែកខាងក្នុង ស្នើសុំឲ្យលោកស្រីអភិបាលខេត្តកោះកុងជួយរកដំណោះស្រាយ លើក្រុមអាជីវករលក់បន្លែ ត្រីសាច់ផ្នែកខាងក្រៅផ្សារនិងលើផ្លូវសាធារណៈ ដែលបានបង្កភាពរញ៉េរញ៉ៃ ណែនណាន់តាន់តាប់ពេញផ្លូវរកច្រកដើរស្ទើរពុំបាន ឲ្យពួកគាត់វិលចូលមកលក់ខាងក្នុងវិញដូចគ្នា ដើម្បីឲ្យមានតម្លាភាព ខណៈអ្នកលក់ បន្លែ ត្រីសាច់ នៅខាងក្រៅផ្សារស្ទាក់យកម៉ូយអស់ ពុំមានអ្នកដើរចូលទិញនៅខាងក្នុងផ្សារឡើយ។
ចំណែកឯក្រុមអាជីវករលក់ បន្លែ ត្រីសាច់ នៅខាងក្រៅផ្សារ ក៏ចេញមកតវ៉ាដូចគ្នាក្រោយថ្ងៃបន្ទាប់ ដោយពួកគាត់អះអាងថា ពួកគាត់ពុំមានកន្លែងលក់ដូរត្រឹមត្រូវ ហេតុដូច្នេះហើយទើបពួកគាត់បន្តលក់មកដល់សព្វថ្ងៃនេះ ។
ចំពោះការលើកឡើងរបស់ក្រុមអាជីវករផ្នែកខាងក្រៅផ្សារបែបនេះ ក៏ត្រូវបានក្រុមអាជីវករផ្នែកខាងក្នុងផ្សារ ធ្វើការច្រានចោលនៅក្នុងកិច្ចប្រជុំពិភាក្សាររកដំណោះស្រាយ ជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដែលការច្រានចោលនេះ បានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយក្រុមអាជីករផ្នែកខាងក្នុង បានផ្តល់តូបផ្ទាល់ខ្លួនឲ្យក្រុមខាងក្រៅចំនួន១៥ ដោយឥតគិតថ្លៃឈ្នួល ដល់ទៅ០៦ខែ(ប្រាំមួយខែ)។ តែទោះជាយ៉ាងនេះក្តីក៏ក្រុមនេះពុំព្រមអនុវត្តន៍តាមដែរ រហូតមកដល់ពេលនេះ។
ការដែលក្រុមអាជីវករ បន្តការលក់ដូរពាសវាលពាសកាលពេញផ្លូវសាធារណៈបែបនេះ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ម៉្យាងវិញទៀត វារឹតតែបង្កភាពមិនប្រក្រតី ចំពោះអ្នកលក់ផ្នែកខាងក្នុង ខណៈពួកគេបាត់បង់អស់អតិថិជន ហើយលក់លែងដាច់សល់ឥវ៉ាន់រាល់ថ្ងៃ ខាតចុងខាតដើមស្ទើរក្ស័យធន បូករួមទាំងការបង់ពន្ធភាស៊ី បង់ការប្រាក់ធនាគារ និងថ្លៃតូបប្រចាំឆ្នាំ។
ចំពោះការផ្ទុះការតវ៉ារវាង ក្រុមទាំងពីរបានធ្វើឲ្យបែកធ្លាយនូវរឿងរ៉ាវ អាស្រូវនាពេលកន្លងមករបស់លោកប្រធានផ្សារ ម៉ក់ ណុច ដែលខ្វះចំណាត់ការលើកការរៀបចំសណ្តាប់ធ្នាប់សាធារណៈ មិនតែប៉ុណ្ណោះ នៅហ៊ានលូកដៃយកភាស៊ីពីអ្នកលក់ផ្នែកខាងក្រៅផ្សារនិងលើផ្លូវសាធារណៈបន្ថែមទៀត នេះបើតាមការឲ្យដឹងពីក្រុមអ្នកលក់ផ្នែកខាងក្នុងផ្សារសព្វថ្ងៃនេះ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់