Connect with us

ព័ត៌មានជាតិ

បិទខ្ទប់​តំបន់មួយ​ចំនួន​នៅ​រមណីយដ្ឋាន​​​អង្គរ ហាមឃាត់ការចូលទស្សនា

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់អាជ្ញាធរអប្សរាបានឲ្យដឹងថា តំបន់មួយចំនួននៃរមណីយដ្ឋានប្រាសាទអង្គរ ត្រូវបានបិទខ្ទប់តាមវិធានការរបស់រដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានថ្លែងថា នៅអំឡុងពេលនៃការបិទខ្ទប់​ក្រុងសៀមរាបនេះ តំបន់ប្រាសាទមួយចំនួនក៏ទទួលរងនូវការបិទខ្ទប់ តាមវិធានការរបស់រដ្ឋបាលខេត្តសៀមរាប ហើយអាជ្ញាធរអប្សរាបានសហការជាមួយអាជ្ញាធរខេត្ត ទប់ស្កាត់មិនឲ្យមានការចេញចូលទៅក្នុងតំបន់ដែល​បិទ​ខ្ទប់នោះទេ។

បើតាមលោក ឡុង កុសល មានចំណែកខ្លះនៃតំបន់រមណីយដ្ឋានអង្គរ មិនបានបិទខ្ទប់នោះទេ គឺនៅតែបើកឱ្យភ្ញៀវចូលទស្សនាកម្សាន្តជាធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ កុល នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានតំបន់ខ្លះ បានពាក់ព័ន្ធការបិទខ្ទប់របស់អាជ្ញាធរ  គឺតំបន់ដែលស្ថិតនៅក្នុងសង្កាត់គោកចក ដែលមានភូមិត្រពាំងសេះជាដើម ហើយនៅក្នុងអំឡុងពេលភ្ជុំបិណ្ឌខាងមុខនេះ នៅមិនទាន់ដឹងថា ត្រូវបើកឡើងវិញ ឬយ៉ាងណានោះទេ ពីព្រោះនៅរយៈពេល៣ថ្ងៃទៀត ទើបដឹងថា ទប់ស្កាត់ការរាលដាលនេះបានកម្រិតណា? នៅពេលនោះទើបអាច​កំណត់បានថា ត្រូវបើកភូមិណា ឬត្រូវបន្តបិទភូមិណា ដូច្នេះមិនទាន់អាចសន្និដ្ឋានបានទេ ទាក់ទងទៅតំបន់រមណីយដ្ឋានអង្គរនេះ។

ទាក់ទងការបិទខ្ទប់តំបន់មួយចំនួននៅខេត្តសៀមរាប ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្តបានកំណត់តំបន់មួយចំនួនជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដែលរួមមាន៖

ទី១- សង្កាត់ស្លក្រាម (គ្រប់ភូមិទាំងអស់)

ទី២- សង្កាត់ស្វាយដង្គំ (ភូមិតាភុល ភូមិមណ្ឌល១ ភូមិស្វាយដង្គំ ភូមិស្ទឹងថ្មី និងភូមិគ្រួស)

ទី៣- សង្កាត់គោកចក (ភូមិត្រពាំងសេះ ភូមិនគរក្រៅ ភូមិទក្សិណខាងត្បូង និងភូមិវាល)

ទី៤- សង្កាត់ជ្រាវ (ភូមិខ្នារ)

ទី៥- សង្កាត់សាលាកំរើក (ភូមិតាវៀន)

ទី៦- សង្កាត់ស្រង៉ែ (ភូមិព្រៃធំ និងភូមិស្រង៉ែ)

ទី៧- សង្កាត់ទឹកវិល (ភូមិសណ្តាន់)

បើតាមអាជ្ញាធរខេត្តសៀមរាប ការបិទខ្ទប់តំបន់ទាំងនេះ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ សម្រាប់ពិធីបុណ្យភ្ជំបិណ្ឌខាងមុខនេះ លោក ឡុង កុសល បានបញ្ជាក់ថា “៣កុំ ៣ការពារ” នេះ គឺជាវិធានការចាំបាច់ដែលគ្រប់គ្នាត្រូវអនុវត្ត ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូច្នេះអ្នកចូលទៅទស្សនានៅរមណីយដ្ឋានអង្គរចាំបាច់ណាស់វិធានការនេះ។ ដោយឡែកមន្ត្រី បុគ្គលិក របស់អាជ្ញាធរអប្សរា ដែលមានការពាក់ព័ន្ធ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពួកគាត់ក៏ត្រូវតែបំពេញដូចគ្នាដែរ។

លោកថា “យើងត្រូវចូលរួមអនុវត្តទាំងអស់គ្នា ហើយនេះ គឺជាអ្វីដែលយើងត្រូវបំពេញទាំងអស់គ្នា បើអនុវត្តបាន ការធ្វើដំណើរកម្សាន្តរបស់ពួកគាត់ ក៏នឹងមានសុវត្ថិភាពទាំងអស់គ្នាផងដែរ ប៉ុន្តែបើពួកគាត់អនុវត្តមិនបាន គឺនឹងជួបនូវបញ្ហាប្រឈមជាក់ជាមិនខាន”។ ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យពួកគាត់នៅពេលធ្វើដំណើរមកកំសាន្តនៅរមណីយដ្ឋានអង្គរ តាមផ្នែកខ្លះ ដែលមិនមានការបិទខ្ទប់នោះ គឺសូមអនុវត្តឲ្យបានជាដាច់ខាតនូវ ៣កុំ ៣ការពារ។

គួររំលឹកថា នៅថ្ងៃទី០៥ ទី០៦ និងទី០៧ ខែតុលា ខាងមុខនេះ គឺជាឳកាសឈប់សំរាកសម្រាប់ពិធីបុណ្យភ្ជំបិណ្ឌរបស់មន្រ្តីរាជការ កម្មករ កម្មការិនី និយោជិត នៅតាមរោងចក្រ សហគ្រាសទាំងអស់  ហើយដោយសារាជរដ្ឋាភិបាលបានផ្អាកមិនឲ្យមានការជួបជុំនៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមនោះ ប្រជាពលរដ្ឋអាចនឹងធ្វើដំណើរកំសាន្តនៅតាមតំបន់រមនីយដ្ឋាននានាទូទាំងប្រទេស ដែលក្នុងនោះ នៅរមណីយដ្ឋានប្រាសាទអង្គរ ក៏នឹងមានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិនានាទៅទស្សនាកំសាន្តច្រើនផងដែរ ហើយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា អាជ្ញាធរអប្សរា ក៏ដូចជាអាជ្ញាធរខេត្ត បានចាត់វិធានការផ្សេងៗសំដៅទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

មីជាតិ មោទនភាពផលិតផលខ្មែរ ពង្រីកវិសាលភាពនាំចេញទៅទីផ្សារ ប្រទេសកូរ៉េខាងត្បូង

សន្តិសុខសង្គម៧ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១០ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម