Connect with us

ព័ត៌មានជាតិ

ជនសង្ស័យមុខសញ្ញាដើរលួចគ្មានសល់ ទីបំផុតជាប់អន្ទាក់សមត្ថកិច្ច

បានផុស

នៅ

ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចមិនរើសមុខ នៅតាមភូមិ និងតាមផ្ទះប្រជាពលរដ្ឋ ទីបំផុតត្រូវបានកម្លាំងអធិការក្រុងបាត់ដំបងចាប់ខ្លួន ខណ:មានជនរងគ្រោះចូលមកដាក់ពាក្យបណ្តឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទទួលបានពាក្យបណ្តឹង ពីដើមបណ្តឹងឈ្មោះ ពាញ រដ្ឋា ហៅ អុង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលបានប្ដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅពេលទៀបភ្លឺ មានករណីចោរចូលលួចសម្ភារ:មួយចំនួនក្នុងដីភូមិរបស់លោកនៅទីតាំងខាងលើ។

ក្រោយទទួលបានបណ្ដឹងនេះភ្លាម លោកអធិការ ពេជ្រ សារ៉ែន បានចាត់កម្លាំងជំនាញចុះស្រាវជ្រាវ ទីបំផុតកម្លាំងបានឃាត់ខ្លួនជនសង្ស័យ១នាក់ ដើម្បីយកមកសាកសួរ។ ជនសង្ស័យនោះ ឈ្មោះ ពៅ ប្រាថ្នា ហៅ ម៉ៅ ភេទប្រុស  អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយជនសង្ស័យបានសារភាពថា គេពិតជាបានចូលលួចសម្ភារ:ក្នុងផ្ទះខាងលើពិតប្រាកដមែន។

សំភារ:ដែលសមត្ថកិច្ចដកហូតបានរួមមាន ឈើសុក្រមចំនួន ៦ សន្លឹក ពូថៅចំនួន ១ ដោយបច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនតាមនិតិវិធីច្បាប់ តាមបញ្ជារបស់លោកព្រះរាជអាជ្ញា កែវ សុជាតិ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម