Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង ប៉ះពាល់ក្រុងស្រុក ៥ នៅបន្ទាយមានជ័យ ពលរដ្ឋជាង ១ ពាន់គ្រួសារត្រូវបានជម្លៀស

បានផុស

នៅ

ជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យក្រុងស្រុកចំនួន ៥ រងផលប៉ះពាល់ជាងគេ ក្នុងនោះអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ (១ ០២៩) ទៅកាន់ទីទួលសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញថា ក្រុងសិរីសោភ័ណ ពលរដ្ឋចំនួន ៦១៧ គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងប៉ះពាល់ដល់ស្រូវជាង ៣ ពាន់ហិកតា (៣ ២៥៥)។

ក្រុងប៉ោយប៉ែតជម្លៀស ១៨២ គ្រួសារ ប៉ះពាល់ស្រូវ ៥ ហិកតា ស្រុកអូរជ្រៅ ជម្លៀសពលរដ្ឋ ៤៥ គ្រួសារ ប៉ះពាល់ស្រូវ ២ ៣៦១ ហិកតា ស្រុកភ្នំស្រុកជម្លៀសទៅទីទួលសុវត្តិភាពមានចំនួន ៥៩ គ្រួសារ ៧.៦១៧ហិកតា ស្រុកមង្គលបុរី ជម្លៀស ទៅទីទួលសុវត្តិភាពមាន ១២៦គ្រួសារ ប៉ះពាល់ស្រូវ ៥ ៩០១ ហិកតា។

សរុបផលប៉ះពាល់ និងខូចខាតដោយគ្រោះទឹកជំនន់រួមមាន គ្រួសារខ្នងផ្ទះ ៨ ៥១១ ជម្លៀសពលរដ្ឋ ១ ០២៩ គ្រួសារ ប៉ះពាល់ដំណាំស្រូវ ជាង ២ ម៉ឺនហិកតា (២៥ ២២៣) ដំឡូងមី ២២២ ហិកតា ព្រមទាំងប៉ះពាល់ដល់ផ្លូវចំនួន ៥៤១។

រដ្ឋបាលខេត្តបានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថា ផលប៉ះពាល់ និងខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យខ្លាំងជាងគេគឺ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២១ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ២២ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម