ព័ត៌មានជាតិ
មន្រ្តីចរាចរណ៍៖ គ្មានច្បាប់ណាពិន័យ អ្នកបើកបរបំពានភ្លើងសញ្ញាពណ៌លឿង
លោក ថី វិសាល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ពាក់ព័ន្ធអ្នកបញ្ជាយានជំនិះពេលមកដល់ភ្លើងស្តុបពណ៌លឿង បើកបរជ្រុលបានន័យថាកង់ខាងមុខឆ្លងផុតគំនូសជាប់ពណ៌សដែលកាត់ទទឹងផ្លូវ ឬមានគំនូសថ្មើរជើងឆ្លងកាត់ អ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន អាចទៅមុខត្រង់ បត់ស្តាំ ឬបត់ឆ្វេង ករណីនេះមន្ត្រីចរាចរណ៍មិនអាចផាកពិន័យបានទេ។
បើតាមលោក ថី វិសាល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបញ្ជាក់ថា ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក មិនមានមាត្រាណាចែងធ្វើការពិន័យសម្រាប់អ្នកល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌លឿងនោះដែរ ក្នុងច្បាប់គឺពិន័យតែលើអ្នកដែលល្មើសភ្លើងសញ្ញាពណ៌ក្រហមតែប៉ុណ្ណោះ។
តែករណីភ្លើងស្តុបពណ៌លឿង បែរជាអ្នកបើកបរឈប់នៅលើគំនូសថ្មើរជើងឆ្លងកាត់ ឬឈប់លើផ្លូវប្រសព្វ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ ឬ បង្កឲ្យកកស្ទះ មន្រ្តីនគរបាលចរាចរណ៍អាចធ្វើការពិន័យ ពីព្រោះមិនគោរពចរាចរណ៍។
នៅរាជធានីភ្នំពេញ ភ្លើងសញ្ញាចរាចរណ៍បច្ចុប្បន្នមានពីរប្រភេទ គឺប្រភេទដែលមិនមានសញ្ញាព្រួយមានត្រឹម ៥ ភាគរយ ក្រៅពីនេះគឺមានសញ្ញាព្រួយ ដើម្បីងាយស្រួលសម្រួលចរាចរណ៍។
លោក ថី វិសាលបានបញ្ជាក់ករណីនេះថា ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមដែលមិនមានសញ្ញាព្រួយ អ្នកបើកបរអាចបត់ស្តាំបានករណីផ្លូវទំនេរគ្មានឧបសគ្គ ហើយស្ថិតនៅខាងស្តាំដៃបំផុត។ តែបើភ្លើងសញ្ញាចរាចរណ៍មានសញ្ញាព្រួញ អ្នកបើកបរត្រូវគោរពតាមសញ្ញាព្រួយដែលចង្អុលបង្ហាញនោះ។
ជាមួយគ្នានេះដែរ ទាក់ទងចំណុចភ្លើងស្តុបផ្លូវរាងជាអក្សរ T វិញ លោក ថី វិសាលបានបញ្ជាក់ថា អ្នកបើកបរច្រើនយល់ច្រឡំឬល្មើសសញ្ញាចរាចរណ៍ពណ៌ក្រហម។ នៅផ្លូវមានភ្លើងស្តុបប្រសព្វអក្សរ T អ្នកបើកបរត្រូវតែឈប់ដាច់ខាត នៅពីមុខគំនូសអ្នកថ្មើរជើងឆ្លងកាត់។
“ផ្លូវប្រសព្វរាងអក្សរ T ដែលខាងស្តាំគ្មានផ្លូវសម្រាប់បត់ស្តាំ។ ការទៅមុខត្រង់ពេលភ្លើងពណ៌ក្រហម អ្នកបើកបរច្រឡំថាស្មើបត់ស្តាំដែរតែគ្មានផ្លូវបត់។ ក្នុងករណីភ្លើងសញ្ញាពណ៌ក្រហម គឺអ្នកបើកបរត្រូវតែឈប់ បើមិនមានផ្លូវបត់ស្តាំ ក៏មិនអាចទៅមុខបានដែរ ករណីនៅបន្តទៅមុខបានន័យគាត់ល្មើសចរាចរណផ្លូវគោកហើយ”។
លោកលើកឡើងករណីនេះ នគរបាលនឹងធ្វើការពិន័យ តាមប្រភេទយានជំនិះជាម៉ូតូ ឬរថយន្តតាមច្បាប់ដែលកំណត់។
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់