Connect with us

ព័ត៌មានជាតិ

រកឃើញព្រះសង្ឃ និងអាជីវករ ៣៥ នាក់បន្ថែមទៀត ដែលមានវិជ្ជមាន ក្នុងស្រុកបវេល

បានផុស

នៅ

ថ្មីៗ​នេះរដ្ឋបាលស្រុកបវេល បានប្រកាសព័ត៌មានបន្ថែម ស្តីពីការរកឃើញវិជ្ជមានទៅលើព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរក្នុងផ្សារខ្នាចរមាស មានចំនួន ៣៥ អង្គ នាក់ទៀត បន្ទាប់ពីបានរកឃើញវិជ្ជមាន ១០០ អង្គ នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល ស្រុក​ប​វេ​ល សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ ស្រុក​ប​វេ​ល បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៣៥​អង្គ​/​នាក់ បន្ថែមទៀត ក្នុងនោះ ស្រី​១០​នាក់ ក្នុងចំណោម​អ្នក​មក​យក​សំណាក​ចំនួន​១៦២​អង្គ​/​នាក់ ស្រី​៤៣​នាក់ ក្នុងនោះ គឺ​ព្រះសង្ឃ​ចំនួន ១០ អង្គ នៅ​វត្ត​ប​វេ​ល និង ប្រជាពលរដ្ឋ ២៥ នាក់ ក្រោយពី​រដ្ឋបាល​ស្រុក​ប​វេ​ល បានសម្រេច​ធ្វើការ​បិទ​ខ្ទប់ សាលា​អនុវិទ្យាល័យ ខ្នាចរមាស​វត្ត​ខ្នាចរមាស និង​ផ្សារ​ខ្នាចរមាស រួចមក ។​

​រដ្ឋបាល​ស្រុក​ក៏បាន អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល សូម​ទៅពិនិត្យ​សុខភាព និង​យក​សំណាក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​(​អនុវិទ្យាល័យ​ប​វេ​ល​សាមគ្គី​) ដោយ​ឥត​គិតលុយ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល នូវ​ជំងឺ​កូ​វីដ​-១៩ កាន់តែខ្លាំង​ឡើង​នៅក្នុង​សហគមន៍៕

អត្ថបទ៖ សោ និយម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម