ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ឧបត្ថម្ភសម្ភារនិងគ្រឿងអេឡិចត្រូនិកដល់សាលាពលទាហាន
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ការបំពាក់សម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិក ជូនដល់សាលាពលទាហានទាំង៦យោធភូមិភាគចំណុះកងទ័ពជើងគោក ដោយក្នុងមួយអង្គភាពទទួលបាន កុំព្យូទ័រចំនួន០៦ គ្រឿង កុំព្យូទ័រលើតុ ចំនួន១៤គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន១៣គ្រឿង ម៉ាស៊ីនកូពីខ្នាតធំ ចំនួន០១គ្រឿង ម៉ាស៊ីនស្លាយ ចំនួន ០៦គ្រឿង ក្តាខៀនចល័តចំនួន១៨ផ្ទាំង តុការិយាល័យ ចំនួន១១ តុដាក់កុំព្យូទ័រ ចំនួន ១៤ និងទូដាក់ឯកសារ ចំនួន០៣។

ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើរយៈពេល៣ថ្ងៃ នៅតាមទីតាំងផ្ទាល់ ដែលមានការអញ្ជើញចូលរួមពីតំណាងរបស់អង្គភាពទាំង៦ ជាមួយនិងក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងផ្នែក ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ការផ្តល់ជូននូវគ្រឿងបំពាក់ជូនសាលាយោធា និងសម្ភារផ្សេងៗ ទៅដល់បណ្តាអង្គភាពនីមួយៗ គឺជាផ្នែកមួយ នៃការយកចិត្តទុកដាក់គិតគូរលើកិច្ចការងារ របស់ទ័ពជាទូទៅ ដែលកន្លងមក មេបញ្ជាការកងទ័ពជើងគោក តែងផ្តល់ជូនជាបន្តបន្ទាប់ដល់បណ្តាអង្គភាពចំណុះនីមួយៗ។

ការឧបត្ថម្ភគ្រឿងបរិក្ខារការិយាល័យទាំងនេះ ក៏សំដៅបង្កលក្ខណៈងាយស្រួល បង្កើនប្រសិទ្ធិភាពការងារបំពេញដល់ការខ្វះខាតចាំបាច់ ដែលឆ្លើយតបដល់កិច្ចការងារបណ្ដុះបណ្ដាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងការពារជាតិមាតុភូមិ។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅក្នុងសាលាពលទាហានទាំង៦ យោធភូមិភាគ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់អង្គភាព ព្រមទាំងបានសន្យាថា និងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធិភាពបំផុត៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី