ព័ត៌មានជាតិ
ពលរដ្ឋ១២នាក់ ត្រូវសមាជិកក្រុមប្រឹក្សាស្រុកបូរីជលសារ ប្តឹងឡើងតុលាការ ករណីរំលោភកាន់កាប់ដី
ពលរដ្ឋ១២នាក់រស់នៅភូមិអង្គក្រូច និងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានលោក ញ៉ាវ លី អតីតប្រធានការិយាល័យភូមិស្រុកបូរីជលសារ ហើយបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាស្រុកផងនោះ ប្តឹងពួកគាត់ឡើងតុលាការខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដោយចោទប្រកាន់ថា បានរំលោភកាន់កាប់ដីរបស់គាត់ដោយខុសច្បាប់។

លោក មាស ប៊ុន ថា អាយុ៥១ឆ្នាំ និងលោក ហេន សុខ អាយុ៥៣ឆ្នាំ ជាដំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ពលរដ្ឋដែលត្រូវបានលោក ញ៉ាវ លី ប្តឹងចោទថា រំលោភដីគាត់នោះមាន ៣០គ្រួសារ ហើយនៅព្រឹកថ្ងៃទី២៩នេះផងដែរ តុលាការបានកោះហៅពលរដ្ឋ១២នាក់ ឲ្យចូលបំភ្លឺនៅសាលាដំបូងខេត្ត។ ពួកគាត់ទាំងពីរនាក់ បានបន្ថែមថា ប្រជាពលរដ្ឋទាំង៣០គ្រួសារ ដែលរស់នៅក្នុងភូមិកំពង់អំពិលនិងភូមិអង្គក្រូច ឃុំបូរីជលសារ ដែលម្នាក់ៗមានដីអាស្រ័យផលកន្លះហិចតា ១ហិចតា តាមតិចតាមច្រើនគ្រាន់ និងធ្វើស្រែចិញ្ចឹមជីវិតតាំងពីឆ្នាំ១៩៧៩ ស្រាប់តែពេលនេះ ត្រូវបានលោក ញ៉ាវ លី ដែលជាមន្ត្រីភូមិបាលស្រុកចូលនិវត្តប្តឹងថា បានកាន់កាប់ដីរបស់គាត់ខុសច្បាប់ទៅវិញ។



ក្រោយមានភាពចម្រូងចម្រាសហើយ តុលាការបានកោះហៅពលរដ្ឋ១២នាក់ ឲ្យចូលបំភ្លឺ ពលរដ្ឋ៣០គ្រួសារផ្សេងទៀត បានលើកគ្នាមកសាលាខេត្តតាកែវ ដើម្បីសុំអន្តរាគមន៍ពីលោកអភិបាលខេត្ត។ តំណាងពលរដ្ឋទាំងពីរភូមិ ដែលបានចូលជួបលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ករណីនេះ លោកអភិបាលខេត្ត និងចាត់តំណាងឲ្យទៅស្រាវជ្រាវ និងរកដំណោះស្រាវ ហើយលទ្ធផលយ៉ាងណានោះនិងអញ្ជើញតំណាងពលរដ្ឋទាំងពីរភូមិនេះ មកម្តងទៀតនៅថ្ងៃខាងមុខ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់