Connect with us

ព័ត៌មានជាតិ

ខណ្ឌ​ដូនពេញ​ សំំបូរ​សំណង់​អាណានិគម​បារាំង​ ភាគច្រើន​ស្ថិត​ក្នុង​ដៃ​ឯកជន​គ្រប់គ្រង

បានផុស

នៅ

ខណ្ឌ​ដូនពេញ​ មាន​សំណង់អគារ​​ចាស់ៗ​​របស់​​បារាំង​​ច្រើនស្អេកស្កេះ ដែល​ត្រូវបាន​សាងសង់​ឡើង​​ក្នុង​រយៈពេល​ដែលប្រទេស​​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ជិត ១០០ ឆ្នាំ។

លោក​ជុំ វុឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ខណ្ឌ​ដូនពេញ​ចាត់​ទុក​ជា​តំបន់​បេតិកភណ្ឌ​ដោយសារ​មាន​សំណង់​ចាស់ៗ​ជាអគារ​រដ្ឋបាល លំនៅដ្ឋាន​ ទីកន្លែង​សាធាណៈ យ៉ាងច្រើន​ដែល​សាងសង់​នា​សម័យ​អាណានិគម​បារាំង។ សំណង់​ទាំង​នោះ​រចនា​​ជាស្ថាបត្យកម្ម​​​បែប​ទំនើប​ និង​​​បែប​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណង់​គួរ​ឱ្យ​ចាប់អារម្មណ៍​មាន​ដូចជា​សំណង់​សារមន្ទីរជាតិ ដែល​បាន​កសាង​នៅ​ឆ្នាំ​១៩១៧ តាម​រចនាបថ​ខ្មែរ។ ក្រៅពី​នោះ​មាន​សំណង់​​បែប​បារាំង​ដូចជាផ្សារធំថ្មី រាជាយស្ម័យយាន រួមទាំង​សំណង់មានអាយុកាលមួយសតវត្សរ៍ជា​​អគារ​រដ្ឋបាល អគារ​ស្នាក់នៅ​​របស់​មន្ត្រី​រាជការ​​ ដែលជា​មរតកសម្បត្តិ​បេតិកភណ្ឌជាតិ​​។

បើ​តាម​មន្រ្តី​មន្ទីរ​វប្បធម៌​ សំណង់​​​ទាំង​នេះបច្ចុប្បន្ន​​គ្រប់គ្រង​ដោយ​ឯកជនផុត​ពី​ដៃ​របស់​អាជ្ញាធរ។ កន្លងទៅ​ខាង​មន្រ្តី​ក៏​ធ្លាប់​ចុះ​​ពិនិត្យ​ តែ​មន្រ្តី​គ្មានសិទ្ធិ​ប៉ះពាល់នោះ​ទេ ពីព្រោះ​ជា​កម្មសិទ្ធិ​របស់​ឯកជន មាន​តែស្នើ​ឲ្យនាំគ្នា​ជួយ​ថែរក្សា​តែ​ប៉ុណ្ណោះ។

“ពេល​មន្រ្តី​ចុះ​ពិនិត្យ​នៅ​ពេល​មាន​ការ​សាងសង់​អី​ ពូក​គាត់​សួរ​ថា​បើ​មិន​ឲ្យ​ជួសជុល​ឬ​សាងសង់​ថ្មី​ ពេល​មាន​បញ្ហា​បាក់រលំ​ណា​គេ​ទទួល​ខុសត្រូវ អីចឹង​ទេវា​ពិបាក​ក្នុង​ការ​ហាមឃាត់​ដោយសារ​ជា​សិទ្ធិ​សម្រេច​របស់​ម្ចាស់​សំណង់​”។

បច្ចុប្បន្ន​នេះ គេ​មិន​មាន​ឯកសារ​ជាក់លាក់​តើ​មាន​សំណង់​អគារ​​សល់ពី​សម័យ​អាណានិគម​បារាំងប៉ុន្មាន​​នៅរាជធានី​ភ្នំពេញ។ ប៉ុន្តែនៅខណ្ឌ​ដូនពេញសំណង់​បុរាណ​សម័យ​បារាំងសល់​ច្រើនជាង​គេជាក់ស្តែង​នៅ​​ម្តុំផ្សារ​ចាស់ និង​ផ្សារកណ្តាល​។ យ៉ាងណាសំណង់​​​​ខ្លះ​ចាស់​ទ្រុឌទ្រោម​ មាន​ការ​​​ជួសជុលស្ទើរ​​បាត់​រូបរាង​ដើម ហើយ​ខ្លះក៏​មាន​ការ​​​វៃចោល​សាងសង់​ថ្មី​តែម្តង​​។

លោក​ជុំ វុឌ្ឍី បាន​បន្ត​ថា ក្រៅ​ពី​សំណង់​អគារ​សម័យ​អាណានិគម​បារាំងជា​បេតិកភណ្ឌជាតិ នៅ​រាជធានី​ភ្នំពេញមិនមាន​សំណង់ប្រាសាទ​បុរាណនៅ​សល់រូបរាងនោះទេ។ លោក​បាន​លើក​ប្រាសាទ​បុរាណ​មួយ​នៅ​វត្ត​ឧណ្ណាលោម នៅ​សល់​តួ​​បន្តិច​បន្តួច​លែងមាន​រូបរាង​ជា​ប្រាសាទ​ ហើយក៏​​មានការ​សាង​សង់​ចេតិយ​ថ្មី​ស្ទើរ​តែ​មើល​មិន​ស្គាល់​។ ក្រៅពីនេះ​មានសំណង់​ប្រាសាទមួយ​ចំនួន​ទៀត ដែល​​​បាក់បែក​នៅ​សល់​តែ​ស្លាក​ស្នាម​​ខ្លះៗ ជា​តឹក​តាង​សំណង់​​ប្រាសាទ​ពី​ដើម។

រាជធានី​មាន​សំណង់​ជា​ព្រះវិហារ កុដ្ឋិ​ និង​ចេតិយ​​បុរាណ​ដែលមានអាយុកាល​រាប់​សតវត្ស​​មួយ​ចំនួន ហើយ​កន្លងទៅ​នេះ​​ក្រុម​អ្នក​បុរាណវិទ្យា ក៏​បាន​រក​ឃើញ​​ឡ​កុលាលភាជន៍​​នៅ​ជើងឯក​ តាម​រយៈការ​ធ្វើ​កំណាយផង​ដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ឡាវបញ្ជូនកងទ័ព​៣៣នាក់ទៅ​ជួយមី​យ៉ាន់​ម៉ាក្នុងហេតុការណ៍គ្រោះរញ្ជួយដី​​ដ៏​ប្រល័យ​

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តគោល ៧ ធំៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រុមហ៊ុនឯកជនពីរសហការគ្នាក្នុងផ្តល់គម្រោង​ហិរញ្ញប្បទានសាជីវកម្មនៅកម្ពុជា

ព័ត៌មានជាតិ៩ នាទីutes មុន

ជប៉ុន ចង់បង្កើតសាលារៀននៅភ្នំពេញ ដើម្បីគាំទ្រវិស័យអប់រំ និងផ្តល់ឱកាសការងារដល់យុវជនកម្ពុជា

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋាភិបាលកូរ៉េ គ្រោងនឹងសង់អគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់ ៥ ជាន់ តម្លៃ ១៦ លានដុល្លារ នៅចុងឆ្នាំ ២០២៥ នេះ

Sokha Hotels

ព័ត៌មានពេញនិយម