Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ាម្នាក់ ផ្ដល់ថវិកា១ម៉ឺន៥ពាន់ដុល្លារ លើកទឹកចិត្តដល់និស្សិតកម្ពុជា២រូប ផលិត Drone ដឹកមនុស្សបានដោយជោគជ័យ

បានផុស

នៅ

និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្សសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យ ដោយ​ជោគជ័យ។ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ កញ្ញា ឆ្នាំ ២០២១​នេះ​បាន​អំណោយ​១៥,០០០ ដុល្លារ ជាការ​លើក​ទឹក​ពី​ឯកឧត្ដម​ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង លោក ឧកញ៉ា ឡេង ប្រុស ដែល​ពិធី​ប្រគល់​អំណោយ​នេះ ​បាន​ធ្វើឡើង នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកវិជ្ជា​កម្ពុជា (NPIC) ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​និស្សិត​កម្ពុជា​ពីររូប ផលិត​ដ្រូ​ន​ដឹក​មនុស្ស ឬ Human Carrier Drone ដោយ​ជោគជ័យ​ជា​កិច្ចសហការ​រវាង​លោក ឡុញ វ៉ាន់​សិទ្ធ និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​វិស្វកម្ម​អេឡិចត្រូនិក និង​លោក ជ្រោយ សុធា​រ៉ា និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​វិស្វកម្ម​មេកា​និក ដែល​ពួកគេ​ទាំង​ពីររូប​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកវិជ្ជា​កម្ពុជា (NPIC) ។ ការផលិត​ឡើង​នោះ ក្នុង​គោលបំណង​សិក្សា​ និង​ចង់​ចូលរួមចំណែក​រំលស់​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​សម្រួល​ដល់​កិច្ចការ​ពន្លត់​អគ្គិភ័យ​លើ​អគារ​ខ្ពស់ៗ​ជាដើម​។​

​ឯកឧត្ដម​ហេង សួរ រដ្ឋលេខាធិការ បាន​កោតសរសើរ​និង​លើកទឹកចិត្ត​លើ​ភាព​វ័យឆ្លាត​របស់​ក្រុមនិស្សិត ​ដែល​បាន​ផលិត​Drone អាច​ដឹក​មនុ​ស្សបាន​នោះ​ជាខ្លាំង​ ដោយ​ក្នុងនោះដែរ​ឯកឧត្ដម បាន​ណែនាំ​ឲ្យ​ពួកគេ ព្យាយាម​សិក្សា​បន្ថែមទៀត​លើការផលិត​Drone​នេះ ដើម្បី​ឲ្យ​កាន់​តែមាន​គុណភាព​។

​ជាការ​លើក​ទឹក​ដល់​ក្រុមនិស្សិត​ទាំងនោះ ឯកឧត្ដម​ហេង សួរ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង លោក​ឧកញ៉ា ឡេង ប្រុស បាន​ឧបត្ថម្ភ​ទឹកប្រាក់​ម្នាក់​៥,០០០​ដុល្លារ ដែល​សរុប​ថវិកា​ទាំងអស់​មាន​ចំនួន​ ១៥,០០០ ដុល្លារ ជូន​ដល់​ក្រុមនិស្សិត​ ដែល​បាន​ផលិត​Drone នោះ​ផងដែរ​។​ ឯកឧត្តម ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ស្តីពី​វឌ្ឍន​:​ភាព​របស់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​ស្វាគមន៍ ក្នុង​ការទទួល​និស្សិត​ដែល​អ្នកឧកញ៉ា គ្រោង​និង​បញ្ជូនមក​នោះ​ដោយ​ក្ដី​រីករាយ​។​

​ក្រៅពី​ការលើកទឹកចិត្ត​ទាំង​ការផ្ដល់​ជា​គំនិត​ ក៏ដូចជា​ប្រាក់កាស អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏មាន​បំណង​ចង់ ឲ្យ​សិស្ស​និស្សិត​ដែល អ្នកឧកញ៉ា គ្រោង​ផ្ដល់​អាហារូបករណ៍​១៥០​កន្លែង សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ខាង​មុននេះ អាច​ជ្រើសរើស​មក​ចូល​សិក្សា​នៅ​វិទ្យាស្ថាន​ខាង​នេះ​ផងដែរ​។

​គូរ​បញ្ជាក់​ផងដែរ​ថា Drone ដឹក​មនុស្ស​ដែល​ក្រុមនិស្សិត​ នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកវិជ្ជា​កម្ពុជា (NPIC) ផលិតឡើង​នេះ ​មាន​ទម្ងន់​សរុប ១២៥ គីឡូក្រាម មាន​កៅអី ១ ដៃ​បែកខ្នែង​ជា ៤ បំពាក់​ស្លាប​ចំនួន ៨ វា​មាន​សមត្ថភាព​ផ្ទុក​ទម្ងន់​មនុស្ស ៦០ គីឡូក្រាម​ចុះក្រោម និង​អាច​ហោះ​ត្រឹម​កម្ពស់​ពី ៥-៦ ម៉ែត្រ និង​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ ខណៈ​វា​ស្ថិតក្នុង​ដំណាក់កាល​សាកល្បង និង​បន្ដ​អភិវឌ្ឍ​បន្ថែមទៀត​។ ស្នាដៃ​របស់​និស្សិត​កម្ពុជា​ខាងលើនេះ ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី​បណ្ដាញសារព័ត៌មាន​អន្តរជាតិ​ល្បីៗ​ជាច្រើន​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទីutes មុន

Luvi ក្លាយ​ជា​កីឡាករ​ល្អ​៤​លើក​ជាប់​គ្នា​ក្នុង​ចំណោម៥ប្រកួត នៅ​តេជោលីគ​

ព័ត៌មានជាតិ៨ នាទីutes មុន

ពលរដ្ឋក្នុងខណ្ឌដង្កោ ជាង១ពាន់នាក់ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ត្រាំ បង្ហើបប្រាប់ពីបញ្ជាប្រតិបត្តិមួយចំនួន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃដំបូងជាប្រធានាធិបតី

ចរាចរណ៍៥៥ នាទីutes មុន

លោកតាអាយុ៨២ឆ្នាំ ប្រកបរបរធាក់ស៊ីក្លូ ជួបគ្រោះថ្នាក់ចរាចរណ៍ទទួលបានថវិកាពីសម្តេចធិបតី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល-ហាម៉ាស ដោះដូរអ្នកទោសនិងចំណាប់ខ្មាំងគ្នា សរុបជិត១០០នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២២ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

ព័ត៌មានជាតិ២៣ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម