ព័ត៌មានជាតិ
ដំណើរការសិក្សារបស់សិស្សនៅក្នុងខណ្ឌព្រែកព្នៅ ស្ថិតក្នុងស្ថានភាពល្អប្រសើរ
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ជា វីរៈ អភិបាលរងខណ្ឌព្រែកព្នៅ បានលើកឡើងថា បន្ទាប់ពីដំណើរការសិក្សាតាំងពីថ្ងៃទី១៧ ខែកញ្ញា មកនោះ សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ នៅតាមវិទ្យាល័យ និងអនុវិទ្យាល័យនានា ក្នុងខណ្ឌព្រែកព្នៅ មកទល់ពេលនេះ បានប្រព្រឹត្តិទៅដោយរលូន ពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ ពោលគឺពុំមានការផ្ទុះឡើង ឬការចម្លងរាលដាលនៃជំងឺកូវីដ១៩ ណាមួយនោះទេ។

លោក ជា វីរៈ បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ពិសេស គណៈអភិបាលរាជធានីភ្នំពេញ គឺមុននឹងចាប់ផ្ដើមដំណើរការសិក្សា យើងបានធ្វើតេស្ដសំណាក រកមេរោគកូវីដ១៩ ទៅលើអ្នកពាក់ព័ន្ធទាំងអស់ ដែលមានសិស្ស មាតាបិតាសិស្ស ប្រជាពលរដ្ឋជាអ្នកលក់ដូរ នៅតាមផ្សារក្រមួន សហគមន៍ ព្រមទាំងអ្នកមានហានីភ័យខ្ពស់ផងដែរ ដោយធ្វើឡើងចំនួន២ទីតាំង នៅក្នុងខណ្ឌព្រែកព្នៅ ១ទីតាំងប្រមាណ២ពាន់នាក់ ហើយយើងបានរកឃើញវិជ្ជមានកូវីដ១៩តិចតួចបំផុត គឺក្នុងចំណោម២ពាន់នាក់ រកឃើញវិជ្ជមានកូវីដ១៩ តែ៥ទៅ៦ករណីប៉ុណ្ណោះ។
លោកបានបន្ដថា ក្នុងដំណើរការសិក្សានេះ យើងក៏បានចុះត្រួតពិនិត្យដោយមិនជូនដំណឹងជាមុនលើ វិទ្យាល័យសម្ដេចតេជោហ៊ុន សែន សំរោង, វិទ្យាល័យជាស៊ីម ឈូកវ៉ា និងវិទ្យាល័យបឹងប្រីយ៍ ឃើញថាមានអនាម័យ បរិស្ថានល្អ មានការរៀបចំស្អាតបាត និងបន្ទប់រៀនមានសិស្សមិនលើសពី១៥នាក់ ដោយគោរពនូវវិធានសុខាភិបាល ពាក់ម៉ាស់ មានអាល់កុលជែល និងសាប៊ូសម្រាប់លាងដៃផងដែរ។ក្នុងស្ថានភាពបែបនេះ យើងអាចវាយតម្លៃបានថា នៅដំណាក់កាលទី២ឆាប់ៗនេះ យើងនឹងអាចបើកដំណើរការសិក្សាចំពោះថ្នាក់ទី៧ទី៨ ថ្នាក់ទី១០និងទី១១ បន្ដទៀតបាន។

ក្នុងឱកាសនោះលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ការសិក្សាតាមប្រព័ន្ធអនឡាញ គឺមិនមានគុណភាព ដូចការសិក្សាដោយផ្ទាល់នៅក្នុងថា្នក់រៀនជាមួយគ្រូផ្ទាល់នោះឡើយ ដូចនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោខិតខំរិះរកវិធីសាស្ដ្រគ្រប់បែបយ៉ាងរួមទាំងចាក់វ៉ាក់សាំងឲ្យយុវជននិងកុមារយើងផង ដើម្បីបង្កលក្ខណៈឲ្យសិស្សានុសិស្សបានចូលសិក្សាក្នុងថ្នាក់ឡើងវិញ។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៏បានលើកឡើងដែរថា ចំពោះការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់ខណ្ឌព្រែកព្នៅ ដែលមានវត្តចំនួន១៨ បានធ្វើសំណាករកមេរោគកូវីដ១៩ ទៅលើព្រះសង្ឃ និងអ្នកដែលស្នាក់នៅក្នុងវត្ត ដោយរកឃើញវិជ្ជមាន២អង្គ និង១នាក់ បានបញ្ជូនទៅព្យាបាលរួចហើយ និងបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ដែរ។ សម្រាប់ស្ថានភាពនៅតាម ទីអារាមមកទល់ពេលនេះមានលក្ខណៈល្អប្រសើរ ដោយប្រជាពលរដ្ឋអាចយកចង្ហាន់ប្រគេនព្រះសង្ឃបាន ដែលព្រះសង្ឃរង់ចាំទទួល និងវេរចង្ហាន់ គ្រឿងសម្ភារៈទាំងនោះនៅមាត់ទ្វាររបងវត្តតែម្ដង។
ទោះយ៉ាងណាមកទល់ពេលនេះ ព្រះសង្ឃនៅក្នុងវត្តទាំង១៨ ពុំមានវត្តណាដែលព្រះសង្ឃខ្វះខាត ចង្ហាន់នោះឡើយ៕
អត្ថបទ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ