Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មានហាមទូរទស្សន៍ទាំងអស់ផ្សាយភាពយន្ដ​«Methagu»របស់ប្រទេសស្រីលង្កា

បានផុស

នៅ

ក្រសួង​ព័ត៌មាន​កម្ពុជា​បានស្នើ​ដល់​ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់ ​ហាម​ចាក់ផ្សាយ​ខ្សែភាពយន្ត «Methagu» នៅក្នុង​កម្មវិធី​ផ្សាយ​របស់​ស្ថានីយទូរទស្សន៍​ ទូរទស្សន៍ខ្សែកាប ​និង​ទូរទស្សន៍​គ្រប់​ប្រភេទ ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា «​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានទទួល​សំណូមពរ​ពី​ប្រទេស​ស្រីលង្កា​ស្នើ​សុំឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ​ជួយ​ទប់ស្កាត់ការចាក់ផ្សាយ​ខ្សែភាពយន្ត Methagur ដែល​ឆ្លុះបញ្ចាំង​អំពី​ជីវិត​របស់​អតីត​អង្គការ​ភេរវកម្ម Liberation Tigers of Tamil Eelam (ETTE) ដឹកនាំ​ដោយ Velupillai Prabhakaran និងផលិត​ដោយ​អង្គការ Tamil Eelam Film Society ដែល​ត្រូវបាន​គេ​កំណត់ថា ETTE គឺជា​អង្គការ​មួយ​ក្នុងចំណោម​អង្គការ​ភេរវកម្ម​ដ៏​ឃោរឃៅ​នៅក្នុងសកលលោក​»​។​

លិខិត​បាន​បញ្ជាក់ថា​ បច្ចុប្បន្ន​ខ្សែភាពយន្ត Methagu ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​រួមមាន​៖ Internet sites និង the BS Value App ៕

អត្ថបទ៖ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម