ព័ត៌មានជាតិ
ប្រជាពលរដ្ឋ១៨គ្រួសារ នៅឃុំទឹកវិលស្នើសុំអភិបាលខេត្តកណ្ដាលជួយពន្លឿន ក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី
កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ មានប្រជាពលរដ្ឋចំនួន១៨ គ្រួសារ រស់នៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បានឡើងមកដល់សាលាខេត្ត ដើម្បីស្នើសុំឲ្យអភិបាល នៃគណៈអភិបាលខេត្តកណ្ដាលពន្លឿនការស្នើសុំផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់ ដែលមានដីសរុបជិត២០ ហិកតា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក វ៉ិត ក្ដាន់ តំណាងប្រជាពលរដ្ឋបានលើកឡើងថា ដោយសារ ពួកគាត់ មានជីវភាពមិនសូវធូរធារ ជាកសិករមានដីអាស្រ័យបន្តិចបន្តួចតាំងយូរឆ្នាំមកហើយ ដូច្នេះមានតែស្នើសុំលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលមេត្តាជួយពិនិត្យលើករណីនេះផង ដើម្បីពួកគាត់ទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ ព្រោះដីក្នុងទឹកជុំវិញនោះ ទទួលបានប្លង់កម្មសិទ្ធិ តែដីរបស់ពួកគាត់ ដែលជាដីចម្ការអាស្រ័យផលជារៀងរាល់ឆ្នាំបែរជាត្រូវ ដកហូតធ្វើជាអាងស្តុកទឹកទៅវិញ។

ចំណែកលោក លុក យ៉េ តំណាងពលរដ្ឋទាំង១៨ គ្រួសារ បានប្រាប់អ្នកសារព័ត៌មានដែរថា ដី ទំហំជិត២០ហិកតានេះ ពួកគាត់កាន់កាប់តាំងពីឆ្នាំ១៩៨០មកម្ល៉េះ ដោយបានអាស្រ័យផលដំណាំកសិកម្មជារៀងរហូតមកដល់បច្ចុប្បន្ន។ រហូតមកដល់ឆ្នាំ២០១៧ ពួកគាត់ក៏បានស្នើសុំ ទៅអាជ្ញាធរឃុំទឹកវិល ប៉ុន្តែអាជ្ញាធរពុំបានចេញលិខិតកាន់កាប់ទៅពួកគាត់នោះទេ ដោយប្រាប់ថា ដីនេះជាអាងស្តុកទឹករបស់រដ្ឋទៅវិញ។

ទាក់ទងការស្នើសុំនេះ កម្ពុជាថ្មីនៅមិនទាន់សុំការបញ្ជាក់ពីអាជ្ញាធរខេត្តកណ្តាលបាននៅឡើយទេ រហូតដល់រសៀលថ្ងៃទី២៩ ខែកញ្ញា នេះ។

យោងតាមលិខិតដែលប្រជាពលរដ្ឋដាក់ជូនលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានលើកឡើងថា “យើងខ្ញុំទាំងអស់គ្នាបានកាន់កាប់ដីខាងលើសម្រាប់អាស្រ័យផល ដោយធ្វើស្រែចម្ការលើដីនោះចាប់ពីឆ្នាំ១៩៨០ ដោយពុំមានទំនាស់នឹងបញ្ហាអ្វីឡើយមានទាំងសាក្សីរស់រហូតមកដល់សព្វថ្ងៃ។ លុះមកដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ យើងខ្ញុំបានដាក់ពាក្យស្នើសុំបញ្ជាក់ពីអាស្រ័យផល សម្រាប់ធ្វើប្លង់រឹងទៅកាន់លោកមេឃុំ និងស្មៀន ប៉ុន្តែពួកគាត់ក៏បានឲ្យយើងខ្ញុំចាំបន្តិច អាជ្ញាធរកំពុងរវល់បញ្ជាក់ឲ្យដីនៅជុំវិញសិន។ ហើយមិនដឹងជាមានការយល់ច្រឡំ និងធ្វើរបាយការណ៍ខុស ឬយ៉ាងណាទេ ទើបចេញប័ណ្ណកម្មសិទ្ធិជាអាងទឹកប្រភេទទ្រព្យរបស់រដ្ឋទៅវិញ”៕
ដោយ ៖ កោះកែវ



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង