ព័ត៌មានជាតិ
៨ខែឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ៣៧៦គម្រោង
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២១ CDC បានអនុម័តចុះបញ្ជីគម្រោងវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សា ហកម្មចំនួន ៣៧៦គម្រោងក្នុងទុនវិនិយោគសរុបប្រមាណ ៩.៧ពាន់លានដុល្លារអាមេរិក។
លោក សុខ ចិន្តាសោភា បានឲ្យដឹងដូច្នេះ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពី ការរៀបចំ ហិរញ្ញប្បទាន សម្រាប់គាំទ្រការប្រតិបត្តិការរបស់តុវិនិយោគ កសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងក្របខ័ណ្ឌកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC-II)នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom។ អនុស្សារណៈយោគយល់គ្នានេះ ត្រូវបានចុះដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះ ជាព្រឹត្តិការណ៍សំខាន់ បានបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តក្នុងការជំរុញវិនិយោគ ក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាព ដើម្បីរួមចំណែកដល់ការរក្សាបាន នូវសុវត្ថិភាពម្ហូបអាហារ ការបន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារបន្ថែម និងកំណើនសេដ្ឋកិច្ច និងចីរភាពបរិស្ថាន។ អនុស្សារណៈយោគយល់គ្នានេះ នឹងក្លាយជាឧបករណ៍សារៈសំខាន់ ក្នុងការរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍ ក្នុងវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវភាពប្រកួតប្រជែង ក្នុងវិស័យកសិកម្ម។
ការប្រតិបត្តិរបស់តុវិនិយោគកសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងជួយពង្រឹងមូលដ្ឋានកាន់តែរឹងមាំនៃវិស័យកសិ-ចំណីអាហារ ឱ្យកាន់តែមានភាពធន់នៅកម្ពុជា តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងវិស័យនេះ ខណៈបង្កើតការងារ ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា ក្នុងវិស័យកសិ-ចំណីអាហារ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលផ្តល់ជំនួយបច្ចេក ទេស ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើសកម្មភាពជំរុញការវិនិយោគ ក្រោមកម្មវិធីច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី(CAVAC -II)។ បន្ថែមលើនេះលោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ ចំពោះស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា សម្រាប់តួនាទីក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីពន្លឿនការស្តារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩។
ទន្ទឹមនេះច្បាប់ថ្មី ស្តីពី ការវិនិយោគនៃកម្ពុជា នឹងផ្តល់ការលើកទឹកចិត្តឆ្លាតវៃដល់ការវិនិយោគ តាមវិស័យខណៈដែលការវិនិយោគ ក្នុងវិស័យកសិកម្មនិងកសិ-ចំណីអាហារត្រូវ បានកំណត់ជាវិស័យអាទិភាពដែលត្រូវជំរុញ និងលើកកម្ពស់ផលិតភាពបន្ថែមទៀត ដើម្បីធានាថាវិស័យទាំងនេះ នឹងមានភាពធន់ និងចីរភាពក្នុងការរួមចំណែកដល់ការរក្សា លំនឹងសេដ្ឋកិច្ចឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩។
លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាពិ សេសការលើកកម្ពស់ផលិតភាព ក្នុងវិស័យកសិកម្មតាមរយៈការរួមគ្នា ជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។ លោកបានបន្ដថា ការផ្តល់ហិរញ្ញប្បទានដល់ការប្រតិបត្តិរបស់តុ វិនិយោគកសិ-ចំណីអាហារ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពេលនេះជាការចូលរួមបន្ថែមទៀត របស់អូស្ត្រាលី ក្នុងការជួយបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋា-ភិបាលកម្ពុជាក្នុង ការជំរុញទាក់ទាញ និងថែរក្សាការវិនិ យោគ ក្នុងវិស័យកសិកម្មកសិ- ធុរកិច្ច និងកសិ-ចំណីអាហារ៕
អត្ថបទ៖ ណារី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់