ព័ត៌មានជាតិ
ទិញរថយន្តតពីគេ បាត់ស្លាកលេខ តើអាចធ្វើថ្មីដោយរបៀបណាទៅ?
ឆ្លើយតបនូវសំណួររបស់បងប្អូនប្រជាពលរដ្ឋក្រោមប្រធានបទ “ការស្វែងយល់ពីស្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត” ក្នុងកម្មវិធី MPWT LIVE SHOW នាព្រឹកមិញនេះ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តបានបញ្ជាក់ថា ករណីម្ចាស់រថយន្តទិញរថយន្តតពីគេដែលមិនបានកាត់ឈ្មោះហើយបាត់ស្លាកលេខ ចាំបាច់ណាស់ដែលម្ចាស់រថយន្តត្រូវរកម្ចាស់ដើមធ្វើទុតិយតា ដើម្បីបញ្ជាក់ពីភាពស្របច្បាប់។ នីតិវិធីនេះគឺដើម្បីបង្ការបញ្ហាមិនប្រក្រតីដែលអាចកើតមានឡើងដូចជាចោរកម្មជាដើម។

លោកជំទាវបានបញ្ជាក់ថា ស្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ ដូច្នេះហើយបានជាក្រសួងតែងតែអំពាវនាវបងប្អូន ដែលទិញរថយន្តតពីគេ ត្រូវកាត់ឈ្មោះតាមនីតិវិធី ដើម្បីបានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញពីគុណវិបត្តិ សម្រាប់បងប្អូនដែលទិញរថយន្តតពីគេ ចាំបាច់ត្រូវកាត់ឈ្មោះឲ្យបានត្រឹមត្រូវ៖
-ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗ ម្ចាស់ដើមនឹងត្រូវជាប់ការស៊ើបអង្កេតរបស់សមត្ថកិច្ច។
-ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ស្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ។
-ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ។
-ប្រសិនបើត្រូវលក់យានយន្តបន្តទៀត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ។
-ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្ត។
-ម្ចាស់ដើមមានសិទ្ធិគ្រប់ពេល ក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ