Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ច២នាក់ ករណីហិង្សាលើអ្នកដឹកឈើជំរិតទារប្រាក់

បានផុស

នៅ

លោកឧ​ត្ត​មសេនីយត្រី ទិ​ត សំណាង ស្នងការរង ទទួលផែន​ព្រហ្ម​ទណ្ឌខេត្តកំពង់ធំ បាន​ដឹកនាំកម្លាំងចុះ ឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ចក្រសួងពីរនាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ធី ញាញ់ អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​ល្អក់ ​ឃុំ​កំពង់ថ្ម កាលពី​ថ្ងៃទី​២៨ ខែកញ្ញា​ ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យនៅវេលា​ម៉ោង៨និង៣០​នាទី​យប់ ​ថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧ​ត្ត​មសេនីយ៍​ត្រី ទិត​ សំណាង បានឲ្យដឹងថា ការចុះ​ឃាត់​ជនសង្ស័យ​ជាម​ន្ត្រី​ប៉ូលិសសេដ្ឋកិច្ច ក្រសួង២​នាក់ គឺ​បាន​ធ្វើឡើងតាម​ការចង្អុល​បញ្ជា​ពី​ឯកឧត្តម​ព្រះរាជអាជ្ញាអយ្យការអម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ពីបទ​ដាក់​កុងត្រូលជជុះ​ជំរិត​ទារប្រាក់​ និង​ប្រើ​អំពើហិង្សា​វាយនឹង​ពិល ទះកំភ្លៀង អ៊ុក​នឹង​ជង្គង់​ទៅ​លើប្រជាពលរដ្ឋ​ដឹក​ឈើ​(​ក្តា )​ចំនួន​០៩​សន្លឹក​ដោយ​គោយន្ត​ក​ន្រៃ្ត​កាឡេ​ថង​យកមក​ធ្វើផ្ទះ​នៅ​តំបន់​អូជ្រៅ ​ភូមិសាស្ត្រ​ភូមិ​គន្លង​ខ្ទីង ​ឃុំ​ឈើទាល ​ស្រុក​សណ្តាន់​ បណ្តាលអោយ​រង​របួសធ្ងន់​។

ជនសង្ស័យ​ទាំង៤នាក់ត្រូវបាន​ឃាត់ខ្លួន​ ដែលជនដៃដល់មានឈ្មោះ​ អ៊ុច សុខ​រិទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។ ទី​២​ឈ្មោះ​ កែវ រី​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ ភូមិ​លេខ​២០ ​ផ្លូវ៦១៤​សង្កាត់​បឹងកក់​២​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជនដៃដល់​ទាំង​២​នាក់​ឃាត់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្តកំពង់ធំ​។

ចំណែកជនសង្ស័យ២​នាក់ទៀត ម្នាក់​ជា​ប្រជា​ការពារ ម្នាក់​ជា​អ្នកសារព័ត៌មាន ឈ្មោះ​ វ៉ាន់ លាងហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ភូមិ​អូ​ពក​សាមគ្គី ​ឃុំ​ឈើទាល និង​ឈ្មោះ​ លេង ថេត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ភូមិ​គន្លង​ខ្ទីង​ឃុំ​ឈើទាល ​ស្រុក​សណ្តាន់ ក្រោយពី​ធ្វើការ​សាកសួរដោយយល់ឃើញថាពុំមាន​ការពាក់​ព័​ន្ឋ សមត្ថកិច្ចបាន​ឲ្យ​មក​ផ្ទះ​វិញ​៕

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ១៩ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម