Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ៖ ត្រូវតាមដានជួយជនរងគ្រោះដោយសារមីន និងសំណល់ពីសង្គ្រាម

បានផុស

នៅ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងថា ត្រូវធ្វើការតាមដានសកម្មភាពលើកិច្ចការងារជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ក៏ដូចជាការផ្តល់សេវាកម្មនានាដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ក្រុមគ្រួសាររបស់ពួកគេ និងមានជនពិការភាពទូទៅពីគ្រប់ភាគីពាក់ព័ន្ធ និងដើម្បីជួយជំរុញលើកទឹកចិត្តដល់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិឱ្យគិតគូររៀបចំកម្មវិធីជួយដល់កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃការរស់នៅ និងបញ្ចូលពួកគេទៅក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ដោយសិក្ខាសាលាធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារ LBN ខេត្តកំពង់ចាម។ សិក្ខាសាលាមានការអញ្ជើញចូលរួម ពីគ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័នជាតិ និងស្ថាប័នអន្តរជាតិពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ឱ្យដឹងទៀតថា ទោះបីបងប្អូនមួយចំនួនរងគ្រោះដោយសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ក៏ដោយ ប៉ុន្តែប្រមុខដឹកនាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន  សែន ជានាយករដ្ឋមន្ត្រី តែងតែគិតគូរពីការលើកម្ពស់ជីវភាពជាប្រចាំ តាមរូបភាពផ្តល់ជាអំណោយ បណ្ណក្រក្រី និងគិតពីសុខមាលភាពដោយជួយរិះរកតាមលទ្ធភាពការងារផ្សេងៗ ដើម្បីផ្តល់ជនមានពិការភាពទទួលបាននូវបទពិសោធន៍ល្អៗ។

សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់ជួបជុំរវាងអ្នកផ្តល់សេវាកម្មនានា ជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះសល់ពីសង្គ្រាម និងអ្នករៀបចំគោលនយោបាយ និងសហគមន៍ផ្តល់ជំនួយបានជួបពិភាក្សាគ្នាលើបញ្ហាប្រឈម ក្នុងការអនុវត្តការងារ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងរួមគ្នាដោះស្រាយបញ្ហា ក្នុងន័យជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ក្រុមគ្រួសាររបស់ពួកគាត់ និងជនមានពិការភាពទូទៅ៕

អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ១៩ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម