Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ សង្គមដែលគុណធម៌ និងសីលធម៌ធ្លាក់ចុះ នឹងទទួលរង​វិបត្តិមហន្តរាយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ នៅក្នុងសារលិខិតឱកាស ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលាថា នៅក្នុង​សង្គមជាតិមួយ​ដែលមាន​គុណ​ធម៌និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរង នូវវិបត្តិនិងមហន្តរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ នាយករដ្ឋមន្រ្តីបានចាត់ទុកទិវានេះ​ថា បានរំឭកគុណដល់មនុស្សវ័យចាស់កម្ពុជា និងសកលលោក ហើយលើកកម្ពស់មនសិការទទួលខុសត្រូវ ក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់ កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។

សារលិខិតរបស់សម្តេចតេជោ បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវាមនុស្សចាស់កម្ពុជា​និងទិវាមនុស្សចាស់ អន្តរជាតិ ថ្ងៃទី១ ខែតុលា គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។

ដោយឡែកក្នុងឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជាពុំបានរៀបចំកម្មវិធីជួបជុំគ្នា ដើម្បីប្រារព្ធទិវា មនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលាឱ្យបានអធិកអធមទេ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ដែលនៅបន្តរីករាល ដាលយ៉ាងស្រួចស្រាល់ ជាពិសេសនៅក្នុងព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ ដែលតម្រូវឱ្យមានការចូលរួមសហការទាំងអស់គ្នាក្នុងការ ទប់ស្កាត់តាមវិធានការរបស់អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ 

សម្តេចតេជោបន្តថា ក្នុងឱកាសអបអរសាទរទិវាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ សម្តេចមានកិត្តិយសសូមសម្តែងនូវមនោសញ្ចេតនា រីករាយ ថ្លែងនូវសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីឆន្ទៈនិងបុព្វហេតុក្នុងការគោរពដឹងគុណមនុស្សវ័យចាស់ និងលើកកម្ពស់ មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ ឱ្យចូលរួមកាន់តែសកម្មដើម្បីឱ្យកូនចៅជំនាន់ក្រោយៗទៀត មើលឃើញពីតម្លៃ ឥតគណនារបស់មនុស្សវ័យចាស់។

ជារួមប្រវត្តិសាស្ត្រ និងបទពិសោធន៍នៃសង្គមនីមួយៗបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាពនិងសមធម៌ ទាមទារឱ្យមានការអភិវឌ្ឍន៍ផ្នែកអប់រំសីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។

ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយដែលមានគុណធម៌និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរង នូវវិបត្តិនិងមហន្តរាយ។ ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ដែលសម្បូណ៌បែប និង សមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។

មរតកទាំងអស់នេះកើតចេញពីស្នាដៃ គុណូបការៈ និងការ អប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិតនៃបុព្វបុរសនិងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជនបព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្រ្តជាដើម។

សម្តេចតេជោ បន្តទៀតថា ក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់ គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ធ្វើឱ្យការគោរពនិងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោលនៃគុណធម៌ ដែលបង្កើតបានជាវប្បធម៌និងជាប្រពៃណីដ៏ល្អ សម្រាប់ មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារនិងកសាងប្រទេសជាតិរបស់ខ្លួនទៀត​ផង៕

អត្ថបទៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម