Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញប្រគេនចង្ហាន់និងទេយ្យវត្ថុដល់ព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី៩ នៅវត្ត​លង្កាកុសុមារាម​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​លង្កា​កុសុមា​រាម ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹងថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៩​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ព្រមទាំង​មន្ត្រីរាជការ បាន​នាំយក​នូវ​ទេយ្យវត្ថុ និង​បច្ច័យ​មួយចំនួន ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​លង្កា​កុ​សុ​ម៉ា​រាម ទុក​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត ហើយ​បាន​វេរ​ប្រគេន​ចង្ហាន់ និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃដោយបាន​រក្សា​គម្លាត និង​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ និង​បាន​ចាត់​ឲ្យ​ក្រុមការងារ​នាំយក​ទេ​យ្យរ​វត្ថុ​ប្រគេន​ព្រះសង្ឃ​ចំនួន៧​វត្ត បន្ថែមទៀត​ផងដែរ​។​

បន្ទាប់មក​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ បាន​បង្សុកូលដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បងប្អូនជីដូន​ជីតា និង​ញាតិកា​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធ​នារី ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ជីវិត ក្នុង​របប​ប៉ុលពត និង​សូម​ឲ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៀត​និង​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​អោយបាន​ត្រឹមត្រូវ និង​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់​ជាប្រចាំ ដើម្បី​ឈានទៅ​កាត់ផ្តាច់​ឲ្យ​បាន​នូវ​ឬ​សគល់ នៃ​ជំងឺ កូ​វីដ​-១៩ ដែល​កំពុងតែ​ឆ្លង​រាលដាល​ចូលទៅក្នុង​សហគមន៍​យើង​។

គួរបញ្ជាក់​ផងដែរ​ថា ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ ដែល​ប្រជាជន​ខ្មែរ​ចាត់ទុកថា​ធំជាងគេ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ទាំងអស់​របស់​ខ្មែរ ព្រោះ​ពិធី​នេះ មាន​រយៈពេល​១៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​០១​រោច ដល់​១៥​រោច​ខែភទ្របទ​។ ពីថ្ងៃ​០១​រោច ដល់​១៤​រោច គេ​ហៅថា ថ្ងៃ​ដាក់​បិណ្ឌ ឬ​ថ្ងៃ​កាន់បិណ្ឌ ថ្ងៃ​១៥​រោច គេ​ហៅថា​ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ ដែល​មានន័យថា ជា​ថ្ងៃ​ជួបជុំគ្នា​ចុងក្រោយ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម