Connect with us

ព័ត៌មានជាតិ

ក្រសួងរ៉ែ ៖ ប្រេងឆៅជិត ៣០ម៉ឺន​​បារ៉ែល នៅលើនាវា MT Strovolos ជាទ្រព្យសម្បត្តិរបស់កម្ពុជា គ្រប់ពេលវេលាទាំងអស់

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៣០ ខែកញ្ញានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃនាវា MT Strovolos និងក្រុមនាវិកដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសលួចប្រេងឆៅរបស់កម្ពុជា។ គោលបំណង នៃការចេញសេចក្ដីប្រកាសព័ត៌មាននេះ ដើម្បីធ្វើបច្ចុប្បន្នភាពនៃការវិវឌ្ឍពាក់ព័ន្ធនឹងនាវា MT Strovolos និងក្រុម​នា​វិករបស់នាវានេះ និងដើម្បីកែតម្រូវនូវព័ត៌មានបំភ្លៃការពិតមួយចំនួន ដែលត្រូវបានផ្សព្វផ្សាយ​នៅក្នុងសារព័ត៌មា​នមួយចំនួន នាពេលថ្មីៗនេះ។​

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ ១.ក្រុមនាវិកនៃនាវា MT Strovolos ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ នៃ​ប្រទេសឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ អំពីការលួចប្រេងឆៅនៅលើនាវាចំនួន ២៩៥​,០០០បារ៉ែល របស់ព្រះរាជាណាចក្រកម្ពុជា។ ២. ការចាប់ខ្លួននេះ ត្រូវធ្វើឡើងក្រោយពេលនិវេទន៍ក្រហម របស់​អាំង​ទ័រប៉ូល ត្រូវបានចេញពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសនៅក្នុងប្រទេសកម្ពុជា។

៣.ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពេល ដែលនីតិវិធីតុលាការឥណ្ឌូនេស៊ី ប្រឆាំងនឹងនាវា MT Strovolos និងក្រុមនាវិករបស់នាវានេះ សម្រាប់ការបំពានច្បាប់ឥណ្ឌូនេស៊ី ដោយសារការបិទប្រព័ន្ធកំណត់អត្តសញ្ញាណ ស្វ័យ​ប្រវត្តិរបស់នាវា និងការចូលទៅកាន់ដែនទឹកឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត ត្រូវបានបញ្ចប់ ហើយជាលទ្ធផល​នាំឲ្យមានការផ្ដន្ទាទោស ដាក់ពន្ធនាគារដល់ប្រធានក្រុមនាវិក និងការផាកពិន័យជាប្រាក់ផងដែរ។ ៤. ការចាត់វិ​ធា​​ន​ការខាងលើនេះ គឺកើតឡើងពីទំនាក់ទំនងល្អ រវាងប្រទេសជាសមាជិកអាស៊ាន ស្របតាមសិទ្ធិសញ្ញាអាស៊ាននានា ហើយកម្ពុជាសូមថ្លែងអំណរគុណ ដល់រដ្ឋាភិបាលឥណ្ឌនេស៊ី សម្រាប់កិច្ចសហការនេះ។

បន្ថែមពីលើនេះក្រសួងរ៉ែ និងថាមពល ក៏បានធ្វើការកែតម្រូវនូវព័ត៌មានមិនពិត និងការអះអាងមិនពិត ពាក់ព័ន្ធនឹង​កម្មសិទ្ធិលើប្រេងឆៅ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចំនួន របស់ម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos ដែលចាំបាច់ត្រូវកែតម្រូវ។ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «ប្រេងឆៅទាំងអស់ គឺជាទ្រព្យសម្បត្តិរបស់​ព្រះរា​ជាណាចក្រកម្ពុជា គ្រប់​ពេលវេលាទាំងអស់។ ការលួច ឬការរំលោភបំពានកម្មសិទ្ធិលើប្រេងឆៅ ដោយម្ចាស់នាវា អ្នក​គ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos និងបក្សពួករបស់ពួកគេ គឺជាបទល្មើសក្រោមច្បាប់កម្ពុជា»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ១៩ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម