Connect with us

ព័ត៌មានជាតិ

លោក ទៀ សីហា ៖ មនុស្សមួយចំនួនប្រហែស ព្រហើន ឆ្លៀតឱកាសចំណេញ សប្បាយតែមួយគ្រា

បានផុស

នៅ

លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា នាពេលកន្លងមក មានប្រជាព​លរដ្ឋមួយចំនួនតូច មិនអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរ ព្រមទាំងប្រព្រឹត្តសកម្មភាពប្រហែស ព្រហើន ហើយឆ្លៀតឱកាសចំណេញ សប្បាយតែមួយគ្រា ដែលនាំឲ្យមានការឆ្លង​រាល​ដាលជំងឺកូវីដ-១៩ កាន់តែច្រើន។

តាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះ លោក ទៀ សីហា បានសរសេរថា បទពិសោធន៍ដែលយើងទាំងអស់គ្នាត្រូវចងចាំ ចំពោះក្រុងសៀមរាប និងស្រុកមួយចំនួន នៃខេត្តសៀមរាប ដែលជាប់ជាតំបន់ក្រហម និងលឿងទុំ។ ភាពលំបាក វេទនា និងការប្រឈមនៃការឆ្លង(កូវីដ-១៩) គឺបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ជាអ្នកទទួលផលប៉ះពាល់ផ្ទាល់ ក្នុងតំបន់បិទខ្ទប់នេះ ដូចជា៖ ការបាត់បង់ការងារ បាត់បង់ចំណូលគ្រួសារ, ការខ្វះខាតស្បៀង ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា បំណងរបស់លោក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺមានតែ ២ប៉ុណ្ណោះ៖ ១. ការពារបងប្អូនប្រជាពលរដ្ឋពីការឆ្លងកូវីដ-១៩ កាត់ផ្ដាច់ប្រភពចម្លង ការពារថែទាំអាយុជីវិតបងប្អូន ជៀសវាងការបាត់បង់សមាជិកក្រុមគ្រួសាររបស់ទាំងអស់គ្នា ដោយជំងឺនេះ។ ២. ធ្វើយ៉ាងណាអោយខេត្តសៀមរាប ត្រឡប់មករកភាពដើមវិញ ដោយមានភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកំសាន្តយ៉ាងកុះករ ក្នុងតំបន់ហើយបងប្អូនប្រជាពលរដ្ឋ អាចមានការងារធ្វើឡើងវិញ ព្រមទាំងអាចរកប្រាក់ចំណូល អាចទ្រទ្រង់នូវតម្រូវការជីវភាពឡើងវិញផងដែរ។​

អភិបាលខេត្តសៀមរាប បានលើកឡើបន្តថា តែជាការសោកស្តាយណាស់ដែលកន្លងមក មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល របស់អាជ្ញាធរខេត្ត ព្រមទាំងមានសកម្មភាព ប្រហែស ព្រហើន ឆ្លៀតឱកាសចំណេញ សប្បាយតែមួយគ្រា ធ្វើឲ្យមានការឆ្លងនៃជំងឺនេះកាន់តែច្រើនឡើងៗ ដោយមិនបានគិតពី ផលប្រយោជន៍រួម មិនបានគិតពីផលប៉ះពាល់ដល់អ្នកដទៃ ដូចជា មិនមានភាពអាណិតអាសូរដល់៖

-អ្នកដែលគោរពយ៉ាងត្រឹមត្រូវ និងអនុវត្តតាមការណែនាំកន្លងមក

-អ្នកដែលបាត់បង់ការងារ បាត់បង់ចំណូល ស្បៀង ផ្គត់ផ្គង់ដល់ក្រុមគ្រួសារ

-អ្នកដែលមាន លោកយាយ លោកតា ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារតូចៗក្នុងផ្ទះ

-អ្នកដែលបាត់បង់សមាជិកក្រុមគ្រួសារ ស្លាប់ដោយកូវីដ-១៩

លោក ទៀ សីហា បានសង្កត់ធ្ងន់ថា វាអយុត្តិធម៌ណាស់ចំពោះបងប្អូនភាគច្រើន ដែលសហការ និងគោរពតាមការណែនាំ។ ខ្ញុំនឹងដាក់វិធានការរដ្ឋបាល មួយចំនួនបន្ថែមទៀត ដើម្បីដាក់ទោសដល់អ្នកដែលប្រព្រឹត្តផ្ទុយពីការណែនាំ ឲ្យធ្ងន់ធ្ងរបំផុត។

តាមអភិបាលខេត្តសៀមរាប យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានយល់ច្បាស់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ លោកបានសម្រេចរំសាយ រាល់តំបន់ក្រហម លឿងទុំ ទាំងអស់ទូទាំងប្រទេសដើម្បីទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋអាចចេញមករកស៊ីទទួលទានឡើងវិញ តែកុំបីភ្លេចអនុវត្ត “៣ការពារ ៣កុំ” ថែមទាំងចាក់វ៉ាក់សាំង។

លោក ទៀ សីហា បានបញ្ជាក់ថា «ខ្ញុំនឹងស្នើទៅ សម្តេចនាយករដ្ឋមន្ត្រី ដាក់តំបន់ក្រហមឡើងវិញ នាពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បន្តបំពាន មិនអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ បណ្តាលឲ្យឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរម្តងទៀត»។

រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសុខាភិបាល និងបន្តបើកមណ្ឌលព្យាបាល មណ្ឌលចត្តាឡីស័ក និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលមានអាការសង្ស័យ អាចមកយកសំណាក និងព្យាបាលបានតាមការស្ម័គ្រចិត្ត ជៀសវាងទៅចម្លងដល់អ្នកដ៏ទៃទៀត។ និងសូមអំពាវនាវជាចុងក្រោយគឺ យើងត្រូវតែចេះ “រៀនរស់តាមបែបគន្លងថ្មី” ត្រូវកែហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ សម្ភារ ដែលអាចរក្សាគម្លាតបានចំពោះទីតាំងទាំងអស់ក្នុងខេត្តសៀមរាប ដូចជា៖

-វត្តអារាម

-ផ្សាររដ្ឋ-ឯកជន តូច ធំ

-រមណីយដ្ឋាន ភោជនីយដ្ឋាន

-សហគមន៍ទេសចរ

-តំបន់ទេសចរ ក្នុងប្រាសាទ និងក្រៅប្រាសាទ

-សាលារៀនរដ្ឋ-ឯកជន

និងទីប្រជុំជនមួយចំនួន ។ល។ ជម្រុញអោយមានការប្រើប្រាស់ សេវាដឹកជញ្ជូនអោយបានច្រើនបំផុត  ដូចជា រ៉ឺម៉កកង់៣ និងក្រុមហ៊ុនដឹកជញ្ជូនផងដែរ ជៀសការប៉ះពាល់ផ្ទាល់។ លោក ទៀ សីហា នៅតែសង្ឃឹម និងជឿជាក់ថាយើងអាចធ្វើបាន ហើយលោកធ្វើតែម្នាក់ឯង មិនបានទេ មានតែបងប្អូនប្រជាពលរដ្ឋទេ​ ដែលសម្រេចលើវាសនារបស់ខេត្តសៀមរាប ចូលរួមទាំងអស់គ្នា យើងនិងជោគជ័យ ទាំងអស់គ្នា។

យ៉ាងណាក៏ដោយនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានសេចក្ដីសម្រេចបញ្ចប់ការកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម