Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមនឹងសារធាតុញៀន

បានផុស

នៅ

ជនសង្ស័យ២នាក់ ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿង សហការជាមួយកម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក​សុខ និមល​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រតិបត្តិការ​របស់​សមត្ថ កិច្ច​ខាងលើ​ធ្វើឡើង​ នៅវេលា​ម៉ោង​១៩​និង​៣៥​នាទី​ កាលពី​ថ្ងៃទី​២៩​ ខែកញ្ញា ​ឆ្នាំ​២០២១ ​នៅ​ចំណុច​ភូមិ​វត្ត​គរ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​

ជនសង្ស័យ​ ដែល​ត្រូវសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ ឈ្មោះ​ម៉ាន រ៉ាវី​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដាំ​ស្ពៃ​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ និង​ឈ្មោះ​ថៃ សុ​វ​ណ្ណះ​ ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។ ​រួមជាមួយ​វត្ថុតាង​មានដូចជា ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​០៤​ថង់​ទម្ងន់​(២៥៧,៦៥​ក្រាម​)​ទាំង​សំបក​ និង​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​ផង​។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រៀបចំ​សំណុំរឿង​ត្រៀម​បញ្ជូន​បន្តទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម