ព័ត៌មានជាតិ
សម្ដេច ហេង សំរិន និងថ្នាក់ដឹកនាំរដ្ឋសភាច្រើននាក់ ស្ថិតក្នុងការសង្ស័យមានហានិភ័យមធ្យម ក្នុងការឆ្លង កូវីដ-១៩
អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានស្នើឲ្យពិចារណា និងមានវិធានការ ចំពោះតំណាងរាស្រ្ត និងមន្រ្តីរាជការ ដែលពាក់ព័ន្ឋនឹងលោក ឡូយ សុផាត ដែលបានជាប់ពាក់ព័ន្ឋផ្ទាល់ជាមួយ លោក ឆែម សាវុធ ដែលពិនិត្យឃើញថា មានមេរោគ កូវីដ-១៩។នេះបើយោងតាមលិខិតរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ជូនរដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានឲ្យដឹងថា មានឥស្សរជន និងមន្រ្តីដែលបានប្រាស្រ័យផ្ទាល់ ដែលបានហូបបាយក្នុងបន្ទប់ជាមួយគ្នា និងបានចូលរួមប្រជុំពេញអង្គរដ្ឋសភា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រជុំត្រៀមរៀបចំប្រជុំអនឡាញជាមួយចិន ក្នុងបន្ទប់ជាមួយគ្នា ដែលបានជួបប្រាស្រ័យជាមួយ លោក ឡូយ សុផាត។
អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានឲ្យដឹងដែរថា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឡូយ សុផាត បានចូលរួមសម័យប្រជុំពេញអង្គដែលមានអ្នកចូលរួម ចំនួន១១៦រូប និងមន្រ្តីរាជការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល មកការពារច្បាប់មួយចំនួនទៀត។

ចំពោះករណីនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា យល់ឃើញថា អ្នកដែលមានហានិភ័យជាមធ្យម ក្នុងការឆ្លង កូវីដ-១៩ មាន សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ,ឯកឧត្តម ងួន ញិល ,លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ,សម្ដេចចៅហ្វាវាំង គង់ សំអុល ,សម្ដេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ