ព័ត៌មានជាតិ
ប្រពន្ធប្តឹងប៉ូលិសរឿងប្តីវាយធ្វើបាបកូនស្រី ស្រាប់តែបែកធ្លាយរឿងប្តី រំលោភកូន
បុរសម្នាក់ដែលជាឪពុកទុរយស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីអតីតភរិយាប្តឹងរឿងវាយធ្វើបាបកូនស្រី បែរជាបែកធ្លាយរឿងចាប់រំលោភកូនស្រីមួយរឿងបន្ថែមទៀតទៅវិញ។
ជុំវិញបញ្ហានេះ គឺស្ត្រីម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ចស្រុកកំរៀង ក្រោយពីអតីតប្តីរបស់ខ្លួនដែលបានលែងលះគ្នា បានវាយធ្វើ ទារុណកម្ម លើកូនស្រីរបស់ខ្លួន ដោយគ្រាន់តែមិនដាំបាយ បែរជាបែកធ្លាយរឿងចាប់រំលោភមួយករណីទៀត។
ក្រោយពីបែកធ្លាយរឿងចាប់រំលោភសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាឪពុកភ្លាមៗ នៅផ្ទះរបស់ខ្លួនកាលពីម៉ោងជាង៧យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុច ភូមិថ្មី ឃុំត្រាង ស្រុកកំរៀងខេត្តបាត់ដំបង។
អ្នកស្រី កែវ ស្រីអូន អាយុ ៣១ឆ្នាំ បានឲ្យដឹងថា គាត់បានលែងលះប្តីរបស់គាត់ឈ្មោះ ស៊ឹម ស៊ី ដោយប្រគល់កូនទាំងពីររបស់គាត់ឲ្យរស់នៅជាមួយប្តី នៅភូមិថ្មី ឃុំត្រាងស្រុកកំរៀង ដែលកូនស្រីឈ្មោះ ស ស ល(ជនរងគ្រោះ)អាយុ១៤ឆ្នាំ និង កូនប្រុសអាយុ៨ឆ្នាំ។
អ្នកស្រីបានឲ្យដឹងថា ស្រាប់តែថ្ងៃទី២៨ ខែកញ្ញា កូនស្រីបានប្រាប់គាត់ថា ឪពុកបានវាយទារុណកម្ម លើនាងស្នាមពេញខ្លួន ដោយគ្រាន់តែមិនដាំបាយ ដោយឮដូច្នេះគាត់បានរត់ទៅប្តឹង សមត្ថកិច្ច ស្រុកកំរៀង នាព្រឹកថ្ងៃទី២៨ពីបទប្រើប្រាស់អំពើហិង្សាលើកូន។
អ្នកស្រីបានឲ្យដឹងថា ស្រាប់តែល្ងាចថ្ងៃទី២៩ ខែឆ្នាំដដែល កូនស្រីរបស់ខ្លួនបានរត់មកប្រាប់គាត់ថា មិនហ៊ានដេកជាមួយឪពុកនៅផ្ទះទៀតទេ ខ្លាចគាត់ចាប់រំលោភ គ្រាន់តែឮដូច្នេះគាត់បានសួរដេញដោលកូនស្រី ដោយកូនរៀបរាប់ប្រាប់ថា ក្នុងអំឡុងពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០២១នេះ ដោយខ្លាចខ្មោច កូនស្រីបាននាំប្អូន ប្រុសទៅដេក ជាមួយឪពុកនៅកញ្ចុះក្បែរផ្ទះ ដោយយប់នោះឪពុកនាងបានខ្ទប់មាត់បម្រុងរំលោភនាងតែមិនបានសម្រេច។
ថ្ងៃក្រោយមកទៀតឪពុកបានព្យាយាមចាប់ដដែល រហូតដល់ ៣ លើក ទើបរំលោភបានសម្រេចម្តង។ អ្នកស្រីជាម្តាយបានឲ្យដឹងថា ក្រោយពីសាកសួរកូនស្រីហើយ គាត់បានរាយការណ៍ទៅសមត្ថកិច្ច អធិការនគរបាលស្រុកកំរៀងបន្ថែមក្រោយមក សមត្ថកិច្ចបានមកឃាត់ខ្លួនឪពុកដែលជាអតីតប្តីរបស់ខ្លួន ទៅកាន់អធិការនគរបាលស្រុកកំរៀងតែម្តង។
លោក ង៉ែត វណ្ណា អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ នៃអធិការស្រុកកំរៀងបានឲ្យដឹងថា មកទល់ព្រឹកថ្ងៃទី ៣០ខែកញ្ញា នេះ កម្លាំងជំនាញ កំពុងនាំឪពុកដែលជាជនសង្ស័យ ទៅធ្វើសំណាកសិន និងបន្ត ធ្វើការសាកសួរ ដើម្បីកសាងសំណុំ រឿងចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ