ព័ត៌មានជាតិ
អ្នកជំនាញអន្តរជាតិវាយតម្លៃថាស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២១មាននិន្នាការល្អប្រសើរ
ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិបានធ្វើការវាយតម្លៃថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២១ មាននិន្នាការល្អប្រសើរជាងការរំពឹងទុក ពោលសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់២,២ភាគរយខណៈឆ្នាំ ២០២២ នឹងកើនឡើងដល់ ៥ ភាគរយ។

លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិរូបិយវត្ថុអត្តរជាតិបានឱ្យដឹងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូបូកសរុបលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២១ថា ជាលទ្ធផលនៃការវាយតម្លៃមកលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២១ ត្រូវបានវាយតម្លៃឡើងវិញថានឹងមានកំណើនខ្ពស់ជាងមុនក្នុងអត្រា ២,២ភាគរយ គាំទ្រដោយនិន្នាការល្អ ជាងការរំពឹងទុកនៃវិស័យកម្មន្តសាល និងវិស័យកសិកម្ម ដែលជំរុញដោយភាពរឹងមាំនៃតម្រូវការខាងក្រៅខណៈវិស័យ សំណង់ វិស័យអចលនទព្យ និងវិស័យសណ្ឋាគារនិងភោជនីយដ្ឋានរងផលប៉ះទង្គិចដោយសារ ព្រឹត្តិការណ៏ សហគមន៍ ២០ កុម្ភៈ។
លោកបានបន្តទៀតថាទន្ទឹមនេះ ក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងបន្តងើបឡើងក្នុងរង្វង់ ប្រមាណ ៥ ភាគរយដោយសារការរំពឹងទុកការបន្តងើបឡើងនៃតម្រូវការសកល ការបន្តសក្តានុពលកំណើននៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេតរនិងការកើនឡើងសន្សឹមៗវិស័យគាំទ្រផ្សេងទៀត ព្រមទាំងប្រសិទ្ធភាព នៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស “ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ វិបត្តិជំងឺកូវីដ-១៩”។
ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានសំដែងនូវការកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ទប់ស្កាត់ការរីករាលដាលនៃដំរីកូវីដ១៩យ៉ាងសកម្ម ជាពិសេស វឌ្ឍនភាពប្រកបដោយផ្លែផ្កានៃយុទ្ធនាការចាក់វ៉ាក់សាំង របស់កម្ពុជា។
ជាមួយគ្នានេះ ជាមួយកំណត់សម្គាល់អំពីកត្តាហានិភ័យមួយចំនួន ក្រុមបេសកកម្ម Article IV ក៏បាន កត់សម្គាល់នូវបច្ច័យវិជ្ជមានមួយចំនួនដែលជាឱកាសសម្រាប់កម្ពុជាផងដែរ ដូចជាការរីកចម្រើនផ្នែកឌីជីថល និង ហេដ្ឋារចនាសម្ព័ន្ធបៃតង ជាដើម ។
ទន្ទឹមនឹងនេះក្រុមការងារ ក៏បានសំដែងឆន្ទៈយ៉ាងមោះមុតក្នុងការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ កំពូលអាស៊ានឆ្នាំ ២០២២ នាពេលខាងមុខ និងត្រៀមជាស្រេច ក្នុងការផ្តល់ការគាំទ្របន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា។
ចំណែក លោកប ណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ក្រុម ការងារ Article: Iv និងបានកត់សម្គាល់ពីភាពប្រហាក់ប្រហែលគ្នានៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ និងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជាចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្តល់អនុសាសន៍ល្អៗដែលជាធាតុចូលមានសារៈសំខាន់ គាំទ្រដល់ការរៀបចំគោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យកាន់តែប្រសើរឡើង បន្ថែមលើការគិតគូរប្រកបដោយស្មារពីប្រុងប្រយ័ត្នខ្ពស់ និងច្បាស់លាស់ពីរាជរដ្ឋាភិបាលលើ ការអនុវជ្ជគោលនយោបាយអន្តរាគពីរយៈពេលខ្លី និងការព្យាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ រយៈពេលមធម្យម និងវែងជាដើម។
ពិសេសគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពនិងជំនាញរបស់មន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៍ដូចជាគាំទ្រដល់ចននាក្នុងការឈានទៅបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច រួមចំណែកតម្រង់ទិសលើការងារស្តារ និងជំរុញកំណើសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកវីង-១៩៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ