ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងសកម្មភាពលួចទូរស័ព្ទ
ជនសជនសង្ស័យចំនួន០២នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាលទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនក្នុងករណីអំពើលួចទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវ១១០កែងផ្លូវលេខ៥ ភូមិ១សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទី១ ឈ្មោះ ខៃ ដួងណៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ ទីលំនិងមុខរបរមិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាពលួចទូរស័ព្ទ ទី២ ឈ្មោះ ខេង ឌីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ជាអ្នកផ្សំគំនិត។ ចំណែកជនរងគ្រោះឈ្មោះ គីម សំបូរ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកSamsung Galaxy A02sជារបស់ជាជនរងគ្រោះត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង០១និង០០នាទី ជនរងគ្រោះបានទុកទូរស័ព្ទដៃនៅលើម៉ូតូកង់៣នៅចំណុចផ្លូវ១១០កែង ផ្លូវ០៥ភូមិ១សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ កំពុងតែហូបបាយនៅក្បែរកន្លែងកើតហេតុ ហើយសូរសំលេងដូចគេឆក់ទូរស័ព្ទជនរងគ្រោះក៏ក្រឡេកទៅស្រាប់តែឃើញជនសង្ស័យមានគ្នា០២នាក់ កាន់ទូរសព្ទដៃរបស់ខ្លួនបំរ៉ុងរត់គេចក៏បានរត់ដេញតាមស្របពេលកម្លាំងប៉ុស្តិ៍កំពុងតែធ្វើការចេញល្បាតនៅក្បែរនោះធ្វើការឃាត់ខ្លួននៅចំណុចផ្លូវ លេខ១១៨កែងផ្លូវ០៥ភូមិ១៥ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មកកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ ផ្សារកណ្តាលទី១ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍កំពុងកសាងសំណុំរឿងទៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់វិធានការបន្តស្រាវជ្រាវ រកបក្ខពួកបន្តនៅសេសសល់បន្តទៀត៕
អត្ថបទ៖ រស្មី
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់