Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​សង្កាត់​គង​ន​យ​ កំពុង​ញាប់​ដៃ​ស្ថាបនា​ផ្លូវ​បេតុង​ ជូន​ពលរដ្ឋ​ប្រើប្រាស់

បានផុស

នៅ

ដោយសារ​មាន​តម្រូវការ​ពី​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន អាជ្ញាធរ​សង្កាត់​គង​ន​យ ខណ្ឌ​ដង្កោ បាន​នឹង​កំពុង​ញាប់​ដៃ​ស្ថាបនា​ផ្លូវ​បេតុង​ នៅ​ជាប់​មាត់​ប្រឡាយ ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអភិវឌ្ឍន៍ ស្ថាបនា​ជា​ផ្លូវ​បេតុង​របស់​អាជ្ញាធរ​សង្កាត់​គង​ន​យ នាពេល​នេះ គឺ​ស្ថិតនៅ​ភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

បើ​យោង​តាម​ការ​លើក​ឡើង​ពី​ក្រុមការងារ​ ដែល​កំពុង​បំពេញភារកិច្ច​ ក្នុង​ការ​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​កំពុង​ស្ថាបនា​ជា​ផ្លូវ​បេតុង​នេះ ស្ថិតនៅ​ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ប្រវែង ៣៣៤​ម៉ែត្រ ទទឹង​ប្រវែង ៤​ម៉ែត្រ គ្មាន​សរសៃ​ដែក កម្រាស់ ០,១៥​ម៉ែត្រ ( ១​តឹក​កន្លះ ) ក្រាល​ថ្ម​មិច​ពី​ខាងក្រោម។ ចំពោះ​ការស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ គឺ​ចាប់​ផ្តើម​តាំងពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ មក​ម្ល៉េះ អាច​នឹង​បញ្ចប់​ក្នុង​រយៈពេល​ប្រហែល​កន្លះ​ខែ ( ១៥​ថ្ងៃ ) នុះ​ប្រសិនបើ​គ្មាន​ឧបសគ្គ​អាកាសធាតុ។ ប៉ុន្តែ​បើ​មាន​ភ្លៀង ឬ ខ្យល់​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់ នៃ​ការស្ថាបនា​នោះ អាច​អូស​បន្លាយ​វេលា​ទៅតាម​ការ​ជាក់ស្តែង។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​កំពុង​ស្ថាបនា​ជា​ផ្លូវ​បេតុង គឺជា​ផ្លូវ​ខ្នង​ប្រឡាយ​ខាងត្បូង​ផ្លូវ​លេខ​១០៤ ឬ ផ្លូវ​លេខ ២០A។ ដោយសារ​ផ្លូវ​ខ្នង​ប្រឡាយ​នេះ មាន​សភាព​តូច ចង្អៀត និង​មាន​ជង្ហុក ពិបាក​ដល់​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ ទើប​អាជ្ញាធរ​សង្កាត់​គង​ន​យ ក្រោម​ការគ្រប់គ្រង​ពី​លោក អ៊ុន សុខ​រុំ ចៅសង្កាត់​គង​ន​យ បាន​បញ្ចេញ​កញ្ចប់​ថវិកា​មូលនិធិ​សង្កាត់ ដើម្បី​អភិវឌ្ឍន៍ ស្ថាបនា​ជា​ផ្លូវ​បេតុង​ឲ្យ​បាន​ស្អាត​ល្អ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់។

នា​សកម្មភាព​នេះ ​ផង​ដែរ ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​គង​ន​យ​ទាំងអស់ ជាពិសេស​ពលរដ្ឋ​រស់នៅ​ភូមិ​វាល​ថ្លាន់​នេះ ​ផ្ទាល់​តែ​ម្តង សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ដង្កោ ក៏ដូចជា លោក អ៊ុន សុខ​រុំ ចៅសង្កាត់​គង​ន​យ ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ជួយ​ដោះស្រាយ នូវ​រាល់​ផល​លំបាក​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន​ជាប់​ជាប្រចាំ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ពេល​ទឹក​ជន់លិច គេ​ស្តារ​អណ្តូង​យ៉ាង​ម៉េច ទើប​បាន​ទឹកស្អាត​ប្រើ​វិញ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម